ព័ត៌មានជាតិ
លោក ពេជ សោភ័ន៖ វិធានការគន្លឹះក្នុងវិស័យអប់រំ ជាវិធានការថ្មីដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង
លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ថា វិធានការគន្លឹះក្នុងវិស័យអប់រំ គឺជាវិធានការថ្មីស្រឡាង ដែលតម្រូវឱ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់។

ការលើកឡើងនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជា ៦០០នាក់ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នេះ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយ នៅក្នុងការអភិវឌ្ឍន៍វិស័យអប់រំ តាមរយៈវិធានការគន្លឹះក្នុងវិស័យអប់រំនេះ គឺមានគោលបំណងសម្រេចគោលដៅ ចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ ដែលធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងរយៈពេលវែងចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ដែលប្រជាពលរដ្ឋមានប្រាក់ចំណូលកម្រិតខ្ពស់ ឬក៏យើងហៅថាជាប្រទេសអ្នកមាន។

ជំនួសមុខឱ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាំងមូល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន (គ.វ.អ) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយជូនដល់សាលារៀនគោលដៅដែលបានអនុវត្ត និងសាលារៀនគោលដៅដែលនឹងត្រូវជ្រើសរើសបន្ថែមក្នុងឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់ខេត្តកំពង់ចាម និងខេត្តព្រៃវែង អំពីអត្ថប្រយោជន៍ នៃវិធានការគន្លឹះរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ)។ សំដៅធ្វើយ៉ាងណា ជំរុញការចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ក្នុងគោលបំណងរួម គឺដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ឱ្យស្រតាមយុទ្ធសាស្ត្របញ្ចកោណដែលបានកំណត់យក “មនុស្ស” ជាអាទិភាពជាងគេនៃអាទិភាពគន្លឹះទាំង ៥ ហើយព្រមទាំងឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។
ជាមួយគ្នានោះ ក្នុងនាមគណៈគ្រប់គ្រងសាលារៀនគោលដៅក្នុងខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) ដែលបានជ្រើសរើស និងចាត់បញ្ចូល សាលាទាំង ១៤ ក្នុងខេត្តកំពង់ចាម ជាសាលារៀនគោលដៅ គ.វ.អ៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល