Connect with us

សេដ្ឋកិច្ច

រដ្ឋលើកលែងពន្ធ ក្នុងការនាំចូលសម្ភារសាងសង់សហគ្រាសស្វាយចន្ទី

បានផុស

នៅ

លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយបានលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បានសម្រេចលើកលែងពន្ធក្នុងការនាំចូលគ្រឿងបរិក្ខាផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តី​ពី​វិនិយោគ និងយន្តការលើកទឹកចិត្តផ្នែក​គយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម(SMEs)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ជីវ បានលើកឡើងនៅក្នុងពិធី​រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើក​ទឹកចិត្តផ្នែកគយដល់សមាគមស្វាយ​ចន្ទីកម្ពុជា នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥។

លោក ប៊ុន ជីវ បានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងស្របតាម​គោលនយោ​បាយជាតិស្តីពីស្វាយចន្ទីឆ្នាំ​២០២២-២០២៧ ក្នុងគោលបំណងផ្សព្វផ្សាយ​អំពីការលើក​ទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញនិងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើន​សមត្ថភាពផលិតកម្មក្នុងវិស័យ ស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណង​ស្វែងយល់​ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញ​នូវយន្តការ​លើកទឹកចិត្តនិងគាំទ្របន្ថែម។

លោក ប៊ុន ជីវ ថ្លែងថា៖«ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម(SMEs)»។

បើតាមលោក ប៊ុនជីវ ដើម្បីទទួលបានអត្ថប្រយោជន៍នេះសម្រាប់ការអភិវឌ្ឍផលិតកម្មរបស់ខ្លួន វិនិយោគិនរួមនឹងSMEs អាចសាកសួរព័ត៌មាន និងដាក់ពាក្យស្នើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត និងនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីថា ការលើកទឹកចិត្តពន្ធគយ មានយូរ​ហើយ ប៉ុន្តែសមាគមស្វាយចន្ទីមិនបានដឹង ដូច្នេះហើយបានជាអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ រៀបចំធ្វើសិក្ខាសាលាផ្ដល់នូវចំណេះដឹង ពីការលើកលែងពន្ធ នឹងនីតិវិធីក្នុងការ​សុំលើក​លែង​ពន្ធ។

បើតាមលោក អួន ស៊ីឡុត ប្រសិនបើអ្នកវិនិយោគអាចសុំ ការលើកលែងពន្ធបាន វាសម្រួលក្នុងការនាំចូលវត្ថុធាតុដើម ក៏ដូចជាសម្ភារសាងសង់រោងចក្រ ម៉ាស៊ីន ផ្សេងៗរួចពន្ធគយ។

លោក អួន ស៊ីឡុត សង្ឃឹមថា ការវិនិយោគ និងកែច្នៃស្វាយចន្ទីនឹងមានកំណើននៅឆ្នាំ ២០២៥ ខណៈសមាគមស្វាយ​ចន្ទីកម្ពុជា បានផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធមួយចំនួន ក៏ដូចជា​រាជរដ្ឋាភិបាលបានផ្សព្វផ្សាយអំពីសក្ដានុពលស្វាយចន្ទីទៅកាន់ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៥ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម