Connect with us

សេដ្ឋកិច្ច

អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប កំពុងមានទីផ្សារខ្ពស់

បានផុស

នៅ

អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប ជាមួយនឹងបច្ចេកទេសបង្កាត់ពូជកង្កែបធម្មជាតិ នៅស្រុកកំណើតខ្លួន កំពុងទទួលបានទីផ្សារខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ ៣០ឆ្នាំ លោក ផង់ សុភ័ក្រ្តា ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែប ខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មីថា មុខរបរចិញ្ចឹមកង្កែបនេះ លោកបានចាប់ផ្តើមធ្វើវាឡើងមកតាំងពីឆ្នាំពី២០២០ ពោលគឺចាប់ពីពេលដែលលោកបានបោះបង់ការងារជាបុគ្គលិកសណ្ឋាគារមួយកន្លែងដែលស្ថិតនៅក្នុងក្រុងសៀមរាប។

សុភ័ក្រ្តា បានឱ្យដឹងទៀតថា បន្ទា​ប់ពីបោះបង់ការងារជាបុគ្គលិកសណ្ឋាគារ លោកបានចាប់យកការចិញ្ចឹមកង្កែបនៅជុំវិញផ្ទះរបស់ខ្លួន ដែលជំនាញ និងបច្ចេកទេសនេះ សុភ័ក្រ្តា បានចេះវាឡើងមកពីបងប្រុសបង្កើតរបស់ខ្លួន ដែលជាអ្នកចិញ្ចឹមកង្កែបស្រាប់។

មូលហេតុដែល ផង់ សុភ័ក្រ្តា ចាប់យករបរចិញ្ចឹមកង្កែបនេះ ដោយសារតែរបរនេះវាមិនទាមទារដើមទុនច្រើន ពោលគឺគ្រាន់តែមានប្រាក់ត្រឹម២០០ដុល្លារ ក៏អាចចាប់ផ្ដើមរបរមួយនេះបានផងដែរ។

សុភ័ក្រ្តា បន្តថា របរចិញ្ចឹមកង្កែប ជារបរមួយដែលងាយស្រួលជាងការចិញ្ចឹមសត្វផ្សេងៗ ជាក់ស្ដែងគឺគ្រាន់តែមាន ទីធ្លា និងដីស្រែក្នុងទំហំសមរម្យមួយ ក៏អាចចាប់ផ្ដើមធ្វើវាឡើងមកបានដែរ។

ម្ចាស់កសិដ្ឋានរូបនេះ បានបង្ហើបឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កង្កែបកំពុងតែមានតម្រូវការទីផ្សារខ្ពស់ នេះក៏ដោយសារតែ នៅតាមបណ្ដាហាង ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន ក៏កំពុងតែត្រូវការកង្កែបដើម្បីយកទៅចម្អិនធ្វើម្ហូបផ្សេងៗ សម្រាប់ជូនភ្ញៀវ ឬអតិថិជន ជាប្រចាំថ្ងៃ។ ចំពោះទីផ្សារវិញ សុភ័ក្រត្រា ក៏បានបញ្ជាក់ដែរថា កង្កែបអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ៨០០០រៀល ទៅ១០០០០រៀល ក្នុងមួយគីឡូកា្រម តាមតម្រូវការជាក់ស្ដែង។

ចំពោះ សុភ័ក្រ្តាវិញ ការចិញ្ចឹមកង្កែបក្នុងកសិដ្ឋានរបស់លោក ធ្វើការបែកចែកចេញជា២ផ្នែក ដោយកន្លែងខ្លះលោកត្រូវរៀបចំចិញ្ចឹមតាមតង់ក្បែរផ្ទះ និងកន្លែងខ្លះទៀតត្រូវចិញ្ចឹមតាមវាលស្រែក្រោយផ្ទះ។

ម្ចាស់កសិដ្ឋានរូបនេះ ក៏បានលើកទឹកចិត្តដល់កសិករដទៃទៀតឱ្យងាកមកចាប់យកការចិញ្ចឹមកង្កែប បន្ទាប់ពីការងារស្រែចម្ការ ពីព្រោះការងារនេះ មិនចាំបាច់ចំណាយដើមទុនច្រើន ឬត្រូវដើរឆ្ងាយពីផ្ទះ ពោលគឺគ្រាន់តែធ្វើវានៅផ្ទះក៏អាចរកចំណូលបានសមរម្យ ផងដែរ។

កសិដ្ឋានចិញ្ចឹមកង្កែប សៀមរាប ជាកសិដ្ឋានលក្ខណៈគ្រួសារមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នកសិដ្ឋាននេះអាចចិញ្ចឹមកង្កែប សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប បានចន្លោះពី ៨តោន ទៅ១០តោន ក្នុងមួយរដូវកាល៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

​ប្រព័ន្ធធារាសាស្ត្រធំ ៤ បង្កើន​​សមត្ថភាពខេត្ត​បាត់ដំបង​​អភិវឌ្ឍ​​កសិកម្ម​បាន​​កាន់តែ​ខ្លាំងក្លា

បន្ទះឈីប​
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ម៉ាឡេស៊ីពិភាក្សាជាមួយក្រុមហ៊ុន​ឈីប ​ជុំវិញលទ្ធភាពពន្ធរបស់​​ ត្រាំ

នយោបាយ១៩ នាទីutes មុន

ប្រធានរដ្ឋសភាថា សន្ដិភាពនាំឱ្យស្ត្រីទទួលបានការគោរពនិងមានតួនាទីក្នុងសង្គម

ករុណា ពេជ្រ
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ករុណា ពេជ្រ ត្រៀមយកបទ “តែងសេចក្តីអំពីពុក” បង្ហាញជាថ្មីថ្ងៃ ៨ មីនា ជាការលើកតម្លៃស្ត្រីគ្រប់រូប

ព័ត៌មានជាតិ២៨ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម