ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន កោតសរសើរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរចំពោះការចូលរួមចំណែករបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា។

ការកោតសរសើរនេះ ក្នុងឱកាស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតឲ្យ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដឹកនាំប្រតិភូនារីក្រសួងព័ត៌មាន ចូលជួបសម្ដែងការគួរសម និងជូនពរ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅភូមិគ្រឹះសម្តេច កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក៏បានរាយការណ៍អំពីវឌ្ឍនភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលបានបំពេញការងារស្នូលរបស់ស្ថាប័នផង និងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពវៃឆ្លាត ការប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ក្នុងអាណត្តិទី ៧ ប្រកបដោយភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេសបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ព្រមជាមួយការកៀរគរអ្នកវិនិយោគឲ្យចូលរួមបណ្តាក់ទុនធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានឱកាសការងារធ្វើគ្រប់ៗ គ្នា ដែលជាសសរស្ដម្ភ នៃកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងស្ត្រីក្នុងវិស័យសារព័ត៌មាន ត្រូវបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការបញ្ជូនសារស្តីពីការអភិវឌ្ឍ ភាពរីកចម្រើន និងសុខសន្តិភាពដែលកម្ពុជាសម្រេចបានទៅកាន់សាធារណជន ក៏ដូចជាពិភពលោកទាំងមូលបានយល់ច្បាស់អំពីព្រះរាជាណាចក្រកម្ពុជា។ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានធ្វើសកម្មភាពដែលមិនមែនផ្តោតតែលើសមាជិការបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដែលមានជីវភាពខ្វះខាតតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតសំខាន់ទៅលើ ស្ត្រី និងកុមារងាយរងគ្រោះគ្រប់ទីកន្លែង និងតែងតែបានចុះដោយផ្ទាល់ដល់មូលដ្ឋាន ដើម្បីប្រមូលនូវរាល់ព័ត៌មានពិតជាក់ច្បាស់សម្រាប់បន្តភារកិច្ចឲ្យកាន់តែមានភាពប្រសើរឡើងបន្ថែមទៀត។ ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” គឺជាការចែករំលែកក្តីស្រលាញ់ ភាពកក់ក្តៅ ដល់ជនដែលត្រូវការមិនត្រឹមតែធ្វើឲ្យមនុស្សម្នាក់ៗ មានសេចក្តីសុខផ្លូវចិត្តនោះទេ ថែមទាំងសាបព្រោះនូវវប្បធម៌ចែករំលែកពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្តីអំពីភាពសំខាន់ និងភារៈការពារថែរក្សាដល់ស្រ្តី និងក្មេងស្រីគ្រប់ៗ រូបថែមទៀតផង។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានថ្លែងកោតសរសើរដោយស្មោះចំពោះសាខាសមាគមនារីក្រសួងព័ត៌មាន ដែលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនជូនក្រសួង ក្រោមការជួយឧបត្ថម្ភគាំទ្រពី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានផ្តល់លទ្ធភាព និងឱកាសជូននារីទាំងថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិបំពេញការងារដោយស្ម័គ្រចិត្ត។ ការដឹកនាំ ការសាមគ្គី សហការ និងភាពច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំទាំងកិត្តិយស ទាំងប្រតិបត្តិ និងសមាជិកសមាគមនារីទាំងអស់ដែលតែងតែធ្វើសកម្មភាពដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្ត្រី និងចុះទៅមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់នារី និងប្រជាពលរដ្ឋ ធ្វើឲ្យគាត់មើលឃើញអំពីអំពើល្អរបស់មន្ត្រី និងមានការគាំទ្រគណបក្ស និងរាជរដ្ឋាភិបាលកាន់តែច្រើនឡើងជាលំដាប់។

សម្តេចបានបន្តទៀតថា វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតទៅកាន់ពិភពលោក ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

សម្តេចកិត្តិសង្គហបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់នារីក្រសួងព័ត៌មានដូចតទៅ យកចិត្តទុកដាក់អនុវត្តអនុវត្តនូវទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងឲ្យបានជោគជ័យ អនុវត្តនូវផែនការសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឲ្យបានជោគជ័យ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនិងសហការល្អផ្ទៃក្នុង ក៏ដូចជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពង្រឹងរចនាសម្ព័ន្ធសមាគមនារី និងពង្រីកសមាជិកសមាគមឲ្យបានច្រើន ថ្នាក់ប្រតិបត្តិ និងថ្នាក់កិត្តិយស ត្រូវរួមសហការគ្នា បំពេញការងារស្របតាមលក្ខន្តិកៈរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពខ្លួនឯង និងពង្រឹងសមត្ថភាពដល់ស្ត្រីជាមន្ត្រីក្នុងក្រសួងដោយបណ្តុះបណ្តាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើប ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល