Connect with us

ជីវិតកម្សាន្ដ

កំពូលតារាភាពយន្តខ្មែរអ្នកស្រី ឌី​ សាវ៉េត ជំរុញទឹកចិត្តកូនស្រីពៅ បន្តឆន្ទៈលើកស្ទួយសិល្បៈវប្បធម៌ជាតិ

បានផុស

នៅ

កំពូលតារាភាពយន្តខ្មែរអ្នកស្រី​ ឌី​ សាវ៉េត ទោះបីពេលនេះមានវ័យច្រើនឆ្នាំហើយក៏ពិតមែន តែរហូតមកទល់បច្ចុប្បន្នលោកស្រីក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​ ឌី​ សាវ៉េត ត្រូវបានទស្សនិកជនដឹងថា ជា​​​តារា​​ភាព​​យន្តដ៏ល្បីរន្ទឺរបស់ខ្មែរកាល​​ពី​​អំឡុង​​ទស​វត្ស​រ៍​​ទី​​៦០ ​​​និងដើមទសវត្សរ៍ទី៧០។ដោយឡែកងាកចាប់ អារម្មណ៍ទៅលើកូនស្រីពៅរបស់អ្នកស្រី ឌីសាវ៉េត ដែលមានឈ្មោះថា ឌី ហ្សូលី ឯណ្ណោះវិញ ក៏ត្រូវបានទស្សនិកជនសង្កេតឃើញថានាងក៏មានជំនាញ និងឆន្ទៈខ្ពស់លើវិស័យសិល្បៈផងដែរ។

ជាមួយគ្នានេះមានការបង្ហើបឲ្យដឹងដែរថាអ្នកស្រី​ ឌី​ សាវ៉េត​ ដែលជាកំពូលតារាភាពយន្តខ្មែរ​ បើទោះដល់វ័យ ៨០ ជាងក៏ដោយ អ្នកស្រីនៅតែបន្តជំរុញលើកទឹកចិត្តដល់កូនស្រីពៅរបស់អ្នកស្រី ​ក្នុងវិស័យសិល្បៈវប្បធម៌ជាតិ។ ត្រង់ចំណុចនេះហើយ ទើបត្រូវបានគេយល់ថា ពិតជាស្លឹកឈើជ្រុសមិនឆ្ងាយពីគល់មែន ។

ប្រាកដណាស់កញ្ញា ឌី ហ្សូលី ក្រៅតែមានដុងផ្នែកសម្តែងភាពយន្តគឺបច្ចុប្បន្ន​នាងមាន​ក្រុម​សិល្បៈ​របាំ​បុរាណ​មួយ​ក្រុម ហើយ​តែង​តែ​​ឧស្សាហ៍​ចេញ​ច្រៀង​ញឹក​ញាប់តាម​កម្មវិធី​​ជា​ច្រើន ​​ដូច​ជាតាម​មហោស្រព​សិល្បៈ និង​ការ​ឡើង​សម្ដែង​តាម​​កកម្មវិធីសិល្ប:ធំ ៗរបស់​បណ្ដា​ទូរទស្សន៍​មួយ​ចំនួន។

ចំណែកខ្សែភាពយន្តដែលនាងធ្លាប់សម្តែងមានរឿង “ស្នាមសាក់លើស្មា” និងរឿង “ញើសក្រហម” ជាដើម។ សូមបញ្ជាក់ថាទស្សនិកជន និងអ្នកគាំទ្រ ពិតជាបានស្គាល់នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់តារាជើងចាស់អ្នកស្រី ឌី សាវ៉េត ដែលគ្រប់គ្នាចាត់ទុកថាជាវីរសិល្បករដ៏ឆ្នើម និងបានសាងស្នាដៃសិល្ប:ជាច្រើនសម្រាប់ជាគំរូដល់អ្នកសិល្បៈជំនាន់ក្រោយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម២៧ នាទីutes មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៤ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម