Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​សាទរ​អាជ្ញាធរ​ខណ្ឌ​សែន​សុខដែលជួយរំដោះប្រព័ន្ធលូក្នុងបុរីសូនី​

បានផុស

នៅ

ពលរដ្ឋ​រស់នៅក្នុង បុរី សូ​នី ក្បែរ​ស្ពានអាកាស​ផ្សារ ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សំដែង​ការកោត​សរសើរ និង​ថ្លែងអំណរគុណដល់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ ដែល​ជួយ​ដោះស្រាយ​បញ្ហា​ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លាមៗ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធា​ម ច័ន្ទ​សេរី​វុ​ឌ្ឍ ប្រធានការិយាល័យ​សាធារណការ ខណ្ឌ​សែន​សុខ ប្រាប់​អោយដឹងថា បន្ទាប់​ពី​ទទួលបាន​ដំណឹង​ភ្លាមៗ និង​ដោយមាន​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ រូបលោក​ផ្ទាល់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​ទឹកថ្លា រថយន្ត​បូម​លូ មន្ទីរ​សាធារណការ និង ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ ចុះជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក ជូន​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ ក្នុង​បុរី សូ​នី ក្បែរ​ស្ពាន​អាកាស​ផ្សារ ដី​ហ៊ុយ ផ្លូវ​លេខ ៣៦ សូ​នី នៃ មូលដ្ឋាន​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រួចរាល់​ហើយ ។​

សូម​ជំរាបជូន​អោយដឹងថា កាលពី​សប្តាហ៍​មុន ប្រជាពលរដ្ឋ រស់នៅ ក្នុង​បុរី សូ​នី ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ផ្លូវ​លេខ​៣៦ មូលដ្ឋាន​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រៀបរាប់​ឲ្យដឹងថា សព្វថ្ងៃនេះ ពួកគាត់​កំពុង​ជួប​បញ្ហា​ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក ធ្វើអោយ​ទឹក​ដក​ពេញ​លើផ្លូវ បង្ក​ផលប៉ះ​ពាល់​ដល់​ការធ្វើដំណើរ ជាពិសេស ទឹក​ដែល​ដក់​នៅលើ​ផ្លូវ​នោះ មាន​សភាព​ពណ៍​ខ្មៅ និង​ជះ​ក្លិន​មិនល្អ​ផងដែរ ។​

ប្រជាពលរដ្ឋ រៀបរាប់​បន្តថា បញ្ហា​ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក ដែល​ធ្វើអោយ​ទឹក​ដក​ពេញ​លើផ្លូវ បង្ក​ផល​ប៉ះពាល់​ទៅដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ទើបតែ​រយះពេល​ជាង ១​សប្តាហ៍​ប៉ុណ្ណោះ នៅពេល​ចេញ ចូលក្នុង​ផ្ទះ​ម្តងៗ ក៏​លំបាក​ណាស់ដែរ ដោយសារ​ទឹកស្អុយ​នោះ​ប្រឡាក់​ជាប់​កង់​ម៉ូតូ ដូច្នេះ​ត្រូវ​លាង​សំអាត​ជា​រៀងរាល់ថ្ងៃ ។​

ដោយសារតែ​ជួប​បញ្ហា​ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក​នេះហើយ ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី សូ​នី ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​សូម​ស្នើរ​អាជ្ញាធរ មេត្តាជួយ​ដោះស្រាយ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម