ព័ត៌មានអន្ដរជាតិ
ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម
សហរដ្ឋអាមេរិក បានប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីច្បាំងក្នុងសង្គ្រាមជាមួយចិន ខណៈភាគីចិនឯណោះក៏ប្រកាសហើយដែរថា ខ្លួនស្វាគមន៍អាមេរិក ចង់មកធ្វើក្នុងសង្គ្រាមអ្វីក៏បានដែរ កុំថាឡើយត្រឹមសង្គ្រាមពាណិជ្ជកម្ម។

សេចក្តីប្រកាសរបស់អាមេរិក ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ Pete Hegseth ក្នុងបទសម្ភាសជាមួយ Fox News ដើម្បីឆ្លើយតបទៅការគំរាមរបស់ទីក្រុងប៉េកាំង ដោយនិយាយថា «យើងត្រៀមខ្លួនរួចរាល់អស់ហើយ។ អ្នកដែលចង់បានសន្តិភាព ត្រូវតែត្រៀមលក្ខណៈច្បាំងសង្គ្រាម»។
លោកអះអាងថា «យើងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ជាមួយនឹងប្រទេសអំណាច ដែលមានមនោគមវិជ្ជាខុសគ្នាទាំងស្រុង។ ពួកគេកំពុងបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងឆាប់រហ័សនិងធ្វើទំនើបកម្មវិស័យបច្ចេកវិទ្យា ពួកគេចង់កាត់មុខសហរដ្ឋអាមេរិក។ ការរក្សាកម្លាំងយោធា គឺជាកូនសោដើម្បីបញ្ចៀសជម្លោះ។ ប្រសិនបើយើងចង់កំញើញសង្គ្រាមជាមួយចិនឬប្រទេសដទៃ យើងត្រូវតែមានភាពរឹងមាំ»។

ស្របពេលជាមួយគ្នានោះ លោកសង្កត់ធ្ងន់ថា នេះហើយគឺជាមូលហេតុដែលសហរដ្ឋអាមេរិក កំពុងកសាងកងទ័ពរបស់ខ្លួនឡើងវិញ និងពង្រឹងស្មារតីអ្នកប្រយុទ្ធរបស់ខ្លួនឲ្យកាន់តែខ្លាំង។
សេចក្តីប្រកាសរបស់ប្រមុខមន្ទីរបញ្ជកោណរូបនេះ កើតឡើងភ្លាមៗបន្ទាប់ពីក្រសួងការបរទេសចិនគំរាមថា «កុំថាឡើយសង្គ្រាមពន្ធ សង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមប្រភេទណាក៏ដោយឲ្យតែអាមេរិកចង់ ចិនកំដបានជានិច្ចហើយនឹងប្រយុទ្ធដល់ទីបញ្ចប់»។
សារគំរាមនេះ គឺជាការប្រើពាក្យខ្លាំងៗបំផុតរបស់ចិនមិនធ្លាប់មានសោះ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ហើយវាគឺជាការគំរាមសងសឹកចំពោះការយកពន្ធកាន់តែខ្លាំងរបស់លោក ត្រាំ លើទំនិញចិន។
សូមជម្រាបថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនក៏បានផ្ទុះឡើងដែរនៅឆ្នាំ២០១៨ ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ត្រាំ ដោយពេលនោះ លោកបានដាក់ពន្ធលើទំនិញចិន ដោយលើកឡើងពីភាពអយុត្តិធម៌ផ្នែកពាណិជ្ជកម្មនិងការលួចកម្មសិទ្ធិបញ្ញា។ សង្គ្រាមនោះ បង្កឲ្យមានការសងសឹកគ្នារំខានដល់ទីផ្សារពិភពលោកនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន បង្កើនចំណាយយោធាឡើងដល់ជាង ២៤៥ពាន់លានដុល្លារ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់