Connect with us

កីឡា

សហព័ន្ធបាន​ប្រកាស​ជា​ផ្លូវ​ការ​ អ្នកចាំ​ទី វីរះ ដារ៉ា គ្មានកំហុស​អ្វី​នឹង​ការ​កំណត់​លទ្ធផល​ទុក​មុន​

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​ផ្លូវ​ការ​អំពី​ភាព​ស្អាត​ស្អំ​របស់​អ្នក​ចាំទី​ វីរះ ដារ៉ា របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី ​កាល​ពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ ពាន​រង្វាន់ ASEAN Championship Mitsubishi Electric Cup នៅ​ទី​លាន​នៃ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី (National Stadium) ​នៅ​ដើម​វគ្គ​ទី១ ត្រូវ​បាន​​ម្ចាស់ផ្ទះ​សិង្ហបុរី​​ស៊ុត​ចូល​​​២​គ្រាប់​ក្នុង​រយៈ​ពេល​មួយ​ខ្លី ហើយ​ជា​កំហុស​នៅ​តំបន់​អ្នក​ចាំទី​ និង​ខ្សែ​ការពារ ដែល​ពេល​នោះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​លើក​ឡើង​ពី​ការ​កំណត់​​គ្រាប់​បាល់​ទុក​មុន​។

យ៉ាង​ណា​តាម​រយៈ​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់​ចត់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មិន​បាន​រក​ឃើញ​អ្វី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​កំណត់​លទ្ធផល​ទុក​មុន ឬ​លក់​គ្រាប់​បាល់​​ឡើយ។ ផ្ទុយ​ទៅ​វិញ​ នោះ​គឺ​ជា​កំហុស​បច្ចេកទេស​នៃ​ការ​លេង​នៅ​លើ​ទី​លាន​ ដោយ​អចេតនា​ប៉ុណ្ណោះ។ ដូច្នេះ​រាល់​ករណី​មន្ទិល​សង្ស័យ​​ទាំង​ឡាយ​ណា​ដែល​កើត​មាន​​ឡើង​​​អំឡុង​ពេល​ដំណើរ​ការ​​ប្រកួត សហព័ន្ធ​កីឡា​កីឡា​បាល់ទាត់​កម្ពុជា​នៅ​បន្ត​ធ្វើ​ការស៊ើប​អង្កេត​ ស្រាវ​ជ្រាវ ដើម្បី​រក្សា​បាន​នូវ​សុចរិតភាព​នៅ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម