កីឡា
គ្រូ PSG អះអាងថា នឹងផ្តួល Liverpool វិញនៅសប្តាហ៍ក្រោយ
អ្នកចាត់ការក្រុម Paris Saint-Germain លោក Luis Enrique បានបង្ហាញក្តីជឿជាក់ក្នុងការវាយបកយកឈ្នះលើក្រុមអង់គ្លេស Liverpool វិញនៅសប្តាហ៍ក្រោយ។

ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ ពាន Champions League រវាង PSG និង Liverpool បានបញ្ចប់ទៅយ៉ាងស្វិតស្វាញ ដោយក្រុមអ្នកមានបារាំងបានបរាជ័យនៅក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល ១-០។ នៅសប្តាហ៍ក្រោយ PSG នឹងត្រូវហោះទៅទឹកដី អង់គ្លេស វិញម្តង ដើម្បីជួបក្រុម ហង្សក្រហម ជើងទី ២ នៅកីឡដ្ឋាន Anfield។
បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាម លោក Enrique បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍យ៉ាងដូច្នេះថា ៖«វាយបកយកឈ្នះវិញនៅកីឡដ្ឋាន Anfield សប្តាហ៍ក្រោយ? ពួកយើងអាចធ្វើបាន។ ពួកយើងនឹងទៅទីនោះ ដើម្បីធ្វើវាឲ្យបានសម្រេច។ លទ្ធផលពិតជាអយុត្តិធម៌ខ្លាំងណាស់។ ពួកយើងធ្វើបានល្អជាង Liverpool ឆ្ងាយណាស់»៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង