Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ត្រៀមយកបទ “តែងសេចក្តីអំពីពុក” បង្ហាញជាថ្មីថ្ងៃ ៨ មីនា ជាការលើកតម្លៃស្ត្រីគ្រប់រូប

បានផុស

នៅ

តារាចម្រៀងលោក ករុណា ពេជ្រ បានប្រាប់ឱ្យដឹងថានៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខាងនេះលោកនឹងលើកយកចម្រៀងបទ “តែសេចក្តីអំពីពុក”មកបង្ហាញមហាជនអ្នកគាំទ្រជាថ្មី ទោះបីជាបទមួយនេះបានឃ្លាតឆ្ងាយពីអារម្មណ៍ទស្សនិកជនយូរឆ្នាំហើយក្តី។

ករុណា ពេជ្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ករុណា ពេជ្រ បានបញ្ជាថាបទ “តែងសេចក្តីអំពីពុក” គឺជាបទចម្រៀងមួយបទរបស់លោក ដែលសរសេរដោយមានអត្ថន័យលើកតម្លៃពីស្រ្តីគ្រប់រូប ពិសេសនោះជាស្រ្តីមេម៉ាយដែលបានព្យាយាមតស៊ូចិញ្ចឹមកូនតែម្នាក់ឯង បន្ទាប់ពីក្នុងគ្រួសារលែងមានភាពចុះសម្រុងនឹងគ្នា (ឪពុក-ម្តាយចែកផ្លូវគ្នា)។

តារាចម្រៀងជើងចាស់រូបនេះ និយាយថា លោកនឹងលើកយកបទចម្រៀងមួយនេះ មកបង្ហាញជូនសារជាថ្មីនាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆាប់ៗខាងមុខនេះ។ លោក ករុណា ពេជ្រ សង្ឃឹមថា តាមរយ:បទនេះនឹងបានបញ្ជ្រៀតចូលអារម្មណ៍កូនៗគ្រប់រូប ពិសេសទៀតនោះតម្លៃស្ត្រីជាម្តាយផងដែរ។

គួររម្លឹកថាចម្រៀងបទ “តែសេចក្តីអំពីពុក” របស់តារាចម្រៀងលោក ករុណា ពេជ្រ គិតមកដល់ពេលនេះ បានចេញផ្សព្វផ្សាយមានរយ:ពេលប្រមាណជា ៨ឆ្នាំ មកហើយដោយអំឡុងពេលបញ្ចេញស្នាដៃបទនេះ គឺទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ខណ:ដែលចម្រៀនេះបានលើកឡើងពីគុណតម្លៃស្រ្តីគ្រប់រូប ពិសេសនោះជាស្រ្តីមេម៉ាយ៕ អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៧ វិនាទី មុន

ប្រធានរដ្ឋសភាថា សន្ដិភាពនាំឱ្យស្ត្រីទទួលបានការគោរពនិងមានតួនាទីក្នុងសង្គម

ករុណា ពេជ្រ
ជីវិតកម្សាន្ដ១៩ វិនាទី មុន

ករុណា ពេជ្រ ត្រៀមយកបទ “តែងសេចក្តីអំពីពុក” បង្ហាញជាថ្មីថ្ងៃ ៨ មីនា ជាការលើកតម្លៃស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៩ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

Sokha Hotels

ព័ត៌មានពេញនិយម