Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំតារារ៉េប ឈប់ប្រើពាក្យជេរគ្នាដូចបរទេស រក្សាភាពថ្លៃថ្នូរមិនលើសព្រំដែនសីលធម៌ ក៏ល្បីដែរ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «អបអរមហាបវរធិបតីសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧» និង​​ «ពិធីសំណេះសំណាលពិសាអាហារសាមគ្គីជាមួយសិល្បករសិល្បការិនីលើកទី៦» បានណែនាំតារាចម្រៀងរ៉េប មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថដូចបរទេសនោះទេ ត្រូវរក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសាន៍លើកឡើងនេះ គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា ចម្រៀងរ៉េបនៅកម្ពុជាបច្ចុប្បន្ន មិនខុសគ្នាអីនឹងអាមេរិកដែរ កំពុងផុសផុលក្នុងការប្រើពាក្យពេចន៍វាយប្រហារ ឬជេរប្រមាថគ្នាតាមទំនុកច្រៀង បីដូចជាវេទិកាសម្រាប់ប្រយុទ្ធគ្នាទៅវិញទៅមក។ ដោយមើលឃើញនូវចំណុចមិនសូវសមគួរនៃចម្រៀងរ៉េបបែបនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំថា យើងអាចច្នៃចម្រៀងពីគេបាន ប៉ុន្តែមិនចាំបាច់ទៅច្នៃឱ្យមានពាក្យជេរគ្នាដូចបរទេសនោះទេ រក្សាភាពថ្លៃថ្នូរគោរពគ្នា ក៏ល្បីដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា “ប្អូនៗខ្ញុំឃើញគាត់ល្បីហើយគាត់ល្បីតាំងពីមុនគាត់តែងបទ ដែលមានពាក្យជេរហ្នឹង អ៊ីចឹងបើសិនជាយើងធ្វើហើយ ជោគជ័យហើយ ដោយមានរក្សាភាពថ្លៃថ្លូរ រក្សានូវវប្បធម៌របស់យើងបានល្បីហើយយើងមិនចាំបាច់ទៅកូពីពីគេទេ ហើយយើងត្រូវរួមគ្នាដើម្បីរក្សាអត្តសញ្ញាណរបស់យើងដែលមិនត្រូវអភិវឌ្ឍតាមកូពីនោះទេ គឺអភិវឌ្ឍតាមបែបបទរបស់យើងមានព្រំដែនរបស់យើង“។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ត្រូវពង្រឹងបន្ថែមដល់តារាចម្រៀងរ៉េប ដើម្បីកុំឱ្យលើសព្រំដែនសីលធម៌។

គួរបញ្ជាក់ថា ដោយសង្កេតឃើញមួយរយ:ចុងក្រោយនេះ មានតារាចម្រៀងខ្មែរមួយចំនួនបានធ្វើការតែងនិពន្ធច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះមិនសមរម្យមានលក្ខណ:ឌឺដងគ្នា ក្រសួងវប្បធម៌បានចេញសេចក្តីណែនាំឱ្យបញ្ឈប់ជាបន្ទាន់ និងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម