ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ ៧ ពីស្ពានសេកុងទៅច្រកត្រពាំងក្រៀលព្រំដែនឡាវ សាងសង់បញ្ចប់ ១០០%
កំណាត់ផ្លូវជាតិលេខ ៧ ពីស្ពានសេកុងដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង ដែលមានប្រវែង ៥៨ គីឡូម៉ែត្រ បានសាងសង់បញ្ចប់ ១០០%។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានឲ្យកម្ពុជាថ្មីដឹងថា កំណាត់ផ្លូវនេះកន្លងមករងការខូចខាតជាខ្លាំង ពិបាកសម្រាប់ការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញផ្សេងៗ។

លោកបានលើកពីប្រវត្តិនៃផ្លូវនេះពីសង្គមចាស់មានទទឹងតែ ៦ ម៉ែត្រ ក្រោយមកនៅឆ្នាំ ២០០៤ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានស្នើសុំជំនួយពីរដ្ឋាភិបាលចិនស្ថាបនាស្ពាននិងផ្លូវតភ្ជាប់ទៅក្រចេះ។
នៅឆ្នាំ ២០០៨ ក្រោយបើកសម្ពោធដាក់ឲ្យប្រើប្រាស់ និងរយៈកាលជាច្រើនឆ្នាំក្រោយក៏រងការខូចខាតទៅវិញ។ ដោយសារមើលឃើញពីសារសំខាន់ និងការខូចខាតនៃកំណាត់ផ្លូវជាតិដ៏មានសក្ដានុពលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទម្លាក់ថវិកាជួសជុលឡើងវិញ ដោយក្រាលកៅស៊ូពីរស្រទាប់ DBST និងពង្រីកទទឹងរហូតដល់ ១០ ម៉ែត្រ។
បើតាម ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង គម្រោងផ្លូវនេះគ្រោងប្រើប្រាស់ថវិការបស់រដ្ឋាភិបាលចិន លើកកម្រិតទៅជាបេតុងកៅស៊ូ (AC) ចាប់ពីព្រំប្រទល់ខេត្តក្រចេះរហូតដល់ច្រកត្រពាំងក្រៀលជាមួយឡាវ ប៉ុន្តែដោយមិនចង់រង់ចាំ រដ្ឋាភិបាលបានទម្លាក់ថវិកាដើម្បីជួសជុលបណ្ដោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ។

លោក សរ គឹមណាត បានអះអាងថា ក្រោយលើកកម្ពស់គុណភាពបានល្អប្រសើរឡើងវិញ ឃើញថាចរាចរណ៍ដឹកទំនិញនិងការធ្វើដំណើរមានកំណើនជាង ៦០ % ខណៈរយៈពេលតាំងពីខូចខាតជាច្រើនឆ្នាំសឹងតែគ្មានចរាចរណ៍ទាល់តែសោះ។
បន្ថែមពីនេះលោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ក្រៅពីកំណាត់ផ្លូវជាតិលេខ ៧ ដែលបានស្ថាបនាជួសជុលឡើងវិញល្អប្រសើរ នៅមានផ្លូវយុទ្ធសាស្ត្រចំនួនពីរទៀតស្ថិតនៅក្នុងគម្រោងស្ថាបនាដោយប្រើប្រាស់ថវិកាអភិវឌ្ឍភូមិភាគឦសាន ក្នុងនោះមានផ្លូវជាតិលេខ ៧៨C ពីដុងក្រឡទៅស្រុកសៀមប៉ាងដែលមានប្រវែង ៤៥ គីឡូម៉ែត្រ និងផ្លូវលេខ ៩២ ចាក់ទៅទឹកធ្លាក់សុភមិត្រប្រវែង ២៧ គីឡូម៉ែត្រ ដែលកំពុងសិក្សានិងអាចឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង