Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បានផុស

នៅ

តុលាការរុស្ស៊ីកាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំពីបទស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៦ខែមីនានេះ។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីរាយការណ៍​នោះ​​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជន​ជាតិ​អង់គ្លេស​ឈ្មោះ​ James Scott Rhys Anderson អាយុ ២២ឆ្នាំជាជនជាតិអង់គ្លេសត្រូវបានកាត់ទោសពីបទ «សកម្មភាពទាហានស៊ីឈ្នួល» និង «អំពើភេរវករ» បន្ទាប់ពីការកាត់ក្តី​​នៅ​តុលាការ​​យោធា​រយៈពេលបីថ្ងៃនៅទីក្រុង Kursk។

លោក Anderson ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន ខណៈពេលដែលចូលរួមក្នុងការវាយលុកឆ្លងព្រំដែនរបស់ប្រទេសអ៊ុយក្រែន​ចូល​ទៅ​​​តំបន់​ Kursk របស់​​ប្រទេស​រុស្ស៊ី​ បានសារភាពកំហុសចំពោះការចោទប្រកាន់ប្រឆាំងនឹងគាត់។

នៅក្រោមលក្ខខណ្ឌនៃការកាត់ទោសរបស់គាត់ លោក Anderson នឹង​ត្រូ​វ​​ជាប់​ពន្ធ​​នាគារ​រយៈពេល​៥ឆ្នាំ មុនពេលត្រូវបានផ្ទេរទៅ​កាន់​​​និគមព្រហ្មទណ្ឌ​ដែលស្ថិត​នៅ​​តំបន់​អាក់​ទិច​ដាច់ដោយឡែកពីគេដើម្បីកែប្រែ។

បើតាមវីដេអូ​ដែល​ចេញ​ដោយ​តុលាការ​ បាន​បង្ហាញ​ថា លោក​ Anderson ងក់​ក្បាល​ដោយ​ស្ងៀមស្ងាត់​ បន្ទាប់​ពី​សេចក្តី​សម្រេច​ត្រូវ​បាន​បកប្រែ​ឲ្យ​គាត់ស្តាប់។ ទោះយ៉ាងណា ការិយាល័យបរទេស និង Commonwealth របស់ចក្រភពអង់គ្លេសបានថ្កោលទោសការកាត់ទោសរបស់ លោក Anderson ថា ជាការចោទប្រកាន់មិនពិត។

​​សេចក្តី​ប្រកាស​​​បាន​លើក​ឡើង​ថា​៖«​ក្រោម​ច្បាប់​អន្តរជាតិ អ្នក​ទោស​សង្គ្រាម​មិន​អាច​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ចូល​រួម​ក្នុង​អរិភាព​ឡើយ។ យើងទាមទារឱ្យរុស្ស៊ីគោរពកាតព្វកិច្ចទាំងនេះ រួមទាំងអនុសញ្ញាទីក្រុងហ្សឺណែវ និងបញ្ឈប់ការប្រើប្រាស់អ្នកទោសសង្រ្គាមសម្រាប់គោលបំណងនយោបាយ និងការឃោសនា»។

(រូបភាព៖​ Reuters)

គួររម្លឹកថា នៅឆ្នាំ ២០២២ តុលាការក្នុងតំបន់ Donetsk កាន់កាប់ដោយរុស្ស៊ីបានកាត់ទោសប្រហារជីវិតពលរដ្ឋអង់គ្លេស​ពីរនាក់ និងជនជាតិម៉ារ៉ុកម្នាក់ពីបទដើរតួជាទាហានស៊ីឈ្នួលបរទេស និងចូលរួមក្នុងសកម្មភាព «ភេរវករ»។ បុរសទាំងបីនាក់ក្រោយមកត្រូវបានដោះលែងជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោសដែលសម្របសម្រួលដោយអារ៉ាប៊ី​សាអូឌីត។

គួរបញ្ជាក់ថា បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅពេលនោះ លោក Dmytro Kuleba បាននិយាយថា មនុស្សជាង ២០០០០ នាក់មកពី ៥២ ប្រទេសបានស្ម័គ្រចិត្តប្រយុទ្ធឲ្យអ៊ុយក្រែន៕

(រូបភាព៖​ HANDOUT)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានជាតិ១១ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ២១ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

Sokha Hotels

ព័ត៌មានពេញនិយម