Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីពិភាក្សាជាមួយក្រុមហ៊ុន​ឈីប ​ជុំវិញលទ្ធភាពពន្ធរបស់​​ ត្រាំ

បានផុស

នៅ

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ម៉ាឡេស៊ី លោក Tengku Zafrul Aziz បាន​ថ្លែង​ថា​ ​ម៉ាឡេស៊ីកំពុងពិភាក្សាជាមួយក្រុមហ៊ុនបន្ទះឈីបដែលមានមូលដ្ឋាន​ក្នុងប្រទេសខ្លួន អំពី​ការសម្រប​ខ្លួន​ជាមួយ​ផល​ប៉ះពាល់ ដែល​អាច​បណ្ដាល​មក​ពីលទ្ធភាព​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​បន្ទះឈីប​នាំចូល​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឱ្យដឹង​របស់​លោក Tengku Zafrul ធ្វើឡើងក្រោយ​ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​កាលពីខែមុនថា​ លោក​នឹង​ដាក់ពន្ធ​ ២៥ ភាគរយ​ ឬ​ខ្ពស់​ជាង​នេះ​ លើ​បន្ទះឈីប​ នាំចូល ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់ថា​នឹង​​ប្រកាស​ឡើង​នៅពេល​ណា​នោះ​ទេ​។

រដ្ឋមន្រ្តីរូប​នេះ បាន​និយាយក្នុងបទ​សម្ភាសន៍​ជាមួយ​រ៉យទ័រ កាល​ពីថ្ងៃពុធ​យ៉ាង​ដូច្នេះថា​ ម៉ាឡេស៊ីត្រូវមើល​ពីទំហំ និង​ផល​ប៉ះពាល់​​នៃពន្ធ​គយ​នោះ ព្រោះវា​អាច​បង្កផលអវិជ្ជមាន​សម្រាប់​ការនាំចេញ​របស់​ប្រទេស​។ លោក​ថ្លែងថា​៖ «​យើងកំពុងពិភាក្សាជាមួយបណ្ដា​ក្រុមហ៊ុន​ ថាតើពន្ធគយនោះ នឹងត្រូវប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់ដែរ​ឬ​ទេ»។

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ម៉ាឡេស៊ី លោក Tengku Zafrul Aziz

លោក Tengku Zafrul បាន​លើកឡើងថា៖ «ការនាំចេញនឹងបន្ត​ ប៉ុន្តែត្រូវ​តែ​មាន​នរណាម្នាក់ ដែល​ត្រូវចំណាយលើថ្លៃ​ខ្ពស់ មិនថាជាអ្នកប្រើប្រាស់ ឬក្រុមហ៊ុន​នោះទេ»។ លោក​បន្តថា​ ​រដ្ឋាភិបាល​ម៉ាឡេស៊ី​មិនបានពិភាក្សាអំពីអ្វីដែលខ្លួននឹងធ្វើ ឬថាតើ​នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីទូទាត់ផល​ប៉ះពាល់​ពន្ធ ទេ​។

គួរ​គូស​បញ្ជាក់ថា ម៉ាឡេស៊ី​គឺជា​មជ្ឈមណ្ឌល​ឧស្សាហកម្មបន្ទះឈីប​ដ៏ធំមួយ ដោយ​មាន​ទាំង​ក្រុមហ៊ុនពហុជាតិ​​យក្ស​អាមេរិក​​ផលិត​បន្ទះឈីបដាក់រោង​ចក្រ​ជាច្រើន​​ ដូចជាក្រុមហ៊ុន​ Intel និង GlobalFoundries ជា​ដើម​។ លើស​ពីនេះ ម៉ាឡេស៊ី​គឺជាប្រទេស​នាំចេញបន្ទះឈីបកំពូលមួយទៅកាន់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ម៉ាឡេស៊ីបានដឹកជញ្ជូនឈីប​ក្នុង​តម្លៃ ១៦,២ ប៊ីលាន​ដុល្លារ ទៅ​អាមេរិក​ ដែល​ស្មើ​នឹង​ជិត ២០ ភាគរយ នៃ​ការ​នាំចូល​បន្ទះឈីប​របស់​អាមេរិកទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បន្ទះឈីប​
ព័ត៌មានអន្ដរជាតិ៥៥ វិនាទី មុន

ម៉ាឡេស៊ីពិភាក្សាជាមួយក្រុមហ៊ុន​ឈីប ​ជុំវិញលទ្ធភាពពន្ធរបស់​​ ត្រាំ

នយោបាយ៩ នាទីutes មុន

ប្រធានរដ្ឋសភាថា សន្ដិភាពនាំឱ្យស្ត្រីទទួលបានការគោរពនិងមានតួនាទីក្នុងសង្គម

ករុណា ពេជ្រ
ជីវិតកម្សាន្ដ៩ នាទីutes មុន

ករុណា ពេជ្រ ត្រៀមយកបទ “តែងសេចក្តីអំពីពុក” បង្ហាញជាថ្មីថ្ងៃ ៨ មីនា ជាការលើកតម្លៃស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៨ នាទីutes មុន

សមាគមធុរកិច្ចធំៗ​ពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់​វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

Sokha Hotels

ព័ត៌មានពេញនិយម