Connect with us

ព័ត៌មានជាតិ

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

បានផុស

នៅ

ដើម្បីបង្រៀនសិស្សក្នុងមូលដ្ឋាន អ្នកគ្រូម្នាក់ រស់នៅខេត្តមណ្ឌលគិរី មិនមានថ្នាក់បង្រៀនសិស្សមត្តេយ្យ យកក្រោមផ្ទះខ្លួនបង្រៀនរយៈពេល៨ឆ្នាំ ពេលនេះ បានអំពាវនាវដល់សប្បុរសជន និងថ្នាក់ដឹកនាំខេត្ត ជួយសាងសង់សាលា១បន្ទប់ ដើម្បីងាយស្រួលបង្រៀនសិស្សក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ជឿង ស្រីនាទ អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលិកស្រុកកោះញែកខេត្តមណ្ឌលគិរី ជាគ្រូបង្រៀន បានស្នើសុំជំនួយសាងសង់បន្ទប់សិក្សាមួយខ្នងពីសប្បុរសជននឹងថ្នាក់ដឹកនាំ ដើម្បីជួយបង្កើនគុណភាពអប់រំ និងផ្តល់ឱកាសសិក្សាល្អប្រសើរជូនដល់សិស្សានុសិស្សក្នុងមូលដ្ឋានដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាលឆ្ងាយពីទីប្រជុំជន មិនទាន់មានបន្ទប់សិក្សាឲ្យបានត្រឹមត្រូវនៅឡើយ។ អ្នកស្រីបានឲ្យដឹងថា សព្វថ្ងៃរូបគេមានអាជីពជាគ្រូបង្រៀនថ្នាក់មត្តេយ្យជាប់កិច្ចសន្យាជាមួយឃុំណងឃីលិក អស់រយៈពេល៨ឆ្នាំ មកហើយ។

អ្នកស្រីបន្តថា សព្វថ្ងៃនេះមានសិស្សានុសិស្សប្រុសស្រីចំនួន២០នាក់ដែលកំពុងសិក្សាជាក់ស្តែង អ្វីដែលជាបញ្ហាប្រឈមនោះ អស់រយៈពេល៨ឆ្នាំកន្លងមកនេះ ក្នុងការបង្រៀនសិស្សានុសិស្សថ្នាក់មត្តេយ្យក្នុងមូលដ្ឋាននេះ គឺមិនមានបន្ទប់ ឬថ្នាក់ឲ្យបានស្រួលបួលសមរម្យនោះទេ ពោលគឺ យកទីតាំងក្រោមផ្ទះខ្លួនឯងដើម្បីបង្រៀនសិស្សានុសិស្សទាំងនោះ។ អ្នកស្រីបន្ថែមថា បច្ចុប្បន្នក៏មានសាលាបឋមសិក្សាកោះម្យើល១ខ្នងផងដែរ ក្នុងនោះក៏មានថ្នាក់មត្តេយ្យ១បន្ទប់ ប៉ុន្តែដោយសារសិស្សថ្នាក់មត្តេយ្យមានចំនួនច្រើន ហើយសិស្សានុសិស្សទាំងនោះ អង្គុយមិនគ្រប់គ្រាន់ ទើបបានសម្រេចបង្រៀននៅក្រោមផ្ទះឪពុកបង្កើតរបស់ខ្លួនអស់រយៈពេល៨ឆ្នាំមកដល់ពេលបច្ចុប្បន្ននេះ។

អ្នកស្រីបញ្ជាក់ថា ក្នុងនាមជាគ្រូបង្រៀន ចង់ឃើញសិស្សដែលកំពុងសិក្សាមានបន្ទប់ និងមានតុអង្គុយឲ្យបានស្រួល និងរៀបចំបរិក្ខាសាលាឲ្យបានល្អ ដើម្បីឲ្យពួកគេសិក្សារៀនសូត្រសមរម្យផងដែរ។ អ្វីដែលជាទុក្ខលំបាក និងបញ្ហាប្រឈមនោះគឺពេលដែរបង្រៀនសិស្សក្នុងរដូវវស្សាគឺពេលមានមេឃភ្លៀងម្តងៗ ភ្លៀងបានសាចទទឹកសិស្សជោគគ្រប់ៗរូប ពិតមានការលំបាកខ្លាំណាស់ ដូច្នេះមានតែអំពាវនាវដល់សប្បុរសជន ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ស្រុក ខេត្ត មេត្តាជួយសាងសង់សាលា១បន្ទប់ដល់សិស្សានុសិស្សដែលកំពុងខ្វះខាតសាលាសិក្សានៅពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ៣ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បាងកក ជួបព្យុះខែប្រាំង ចុងសប្តាហ៍នេះ

ព័ត៌មានជាតិ១០ នាទីutes មុន

អាជ្ញាធរខណ្ឌ ៧ មករា បន្តចុះក្រើនរំលឹកពលរដ្ឋនៅកំណាត់ផ្លូវហ្សាលឌឺហ្គោល ឲ្យយល់ដឹងការរក្សាចិញ្ចើមផ្លូវ សណ្ដាប់ធ្នាប់ និងសោភ័ណភាព

Sokha Hotels

ព័ត៌មានពេញនិយម