សេដ្ឋកិច្ច
ការបង្កើតសហគមន៍កសិកម្មទំនើប កើនដល់ចំនួន ១១
សហគមន៍កសិកម្មទំនើប«ម្ទេសដំណាក់ទ្រយឹង» ត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៥ ដែលនាំឱ្យសហគមន៍កសិកម្មទំនើបកើនដល់ចំនួន ១១ សហគមន៍ គិតត្រឹមខែមីនានេះ។
សហគមន៍កសិកម្មទំនើប ដែលបានបង្កើតកន្លងមកមានដូចជា សហគមន៍ «បន្លែផ្ទះសំណាញ់ត្រាំកក់», សហគមន៍កសិកម្មទំនើបដំណាំស្រូវ, សហគមន៍កសិកម្មទំនើបស្វាយចន្ទី និងសហគមន៍មួយចំនួនទៀត។

តាមរយៈមហាសន្និបាតកំណើតដំបូងរបស់ខ្លួន ដោយមានសមាជិកចំនួន ១៨១គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ៥២ហិកតា។
សមាជិកនៃសហគមន៍នេះសុទ្ធតែជាបងប្អូនអតីតយុទ្ធជន ដែលទទួលបានដីសម្បទានសង្គមកិច្ចពីតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង នៃស្រុកភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មានប្រសាសន៍ថាគិតមកដល់ពេលនេះ មានសហគមន៍កសិកម្មទំនើបចំនួន ១១ ដែលមានការគាំទ្រ និងចាប់អារម្មណ៍ពីប្រជាពលរដ្ឋច្រើន ខណៈសហគមន៍កសិកម្មទំនើបផ្ដោតលើគុណភាពជាងបរិមាណ ដោយពង្រីកវិសាភាពនៃទំហំសហគមន៍នីមួយៗឱ្យធំជាជាងបង្កើត សហគមន៍ច្រើន។

បើតាមលោក ឃឹម ហ្វីណង់ គោលការណ៍នៃសេដ្ឋកិច្ចមាត្រដ្ឋានតម្រូវឱ្យសហគមន៍មានទំហំធំទើបសមាជិកទទួលបានអត្ថប្រយោជន៍ពីការរៀបចំសហគមន៍កសិកម្មទំនើប៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ