Connect with us

ជីវិតកម្សាន្ដ

តួ TVB ម្នាក់ ងាកមកចាប់អាជីពលក់ជើងមាន់តាមចិញ្ចើមផ្លូវ ដោយសារភរិយា

បានផុស

នៅ

Vin Choi ដែលធ្លាប់ជាតួសម្ដែងប៉ុស្ត៍ទូរទស្សន៍ TVB នៅក្នុងភាពយន្តជាច្រើនរឿងនោះ បាននិយាយថា អំឡុងពេលដែលលោករកស៊ីខាតលុយ ​​​​​​​​​​​ភរិយាបានលើកទឹកចិត្តឲ្យលោកឈប់ខ្មាស់គេ ហើយបង្កើតមុខលក់ជើងមាន់នៅតាមចិញ្ចើមផ្លូវវិញ។

កាលពីថ្ងៃទី ០៥ ខែមីនា តួប្រុសក្នុងរឿង «Forensic Heroes» បានទាក់ទាញការចាប់អារម្មណ៍​ ​នៅពេលដែលគាត់បានបង្ហោះវីដេអូប្រពន្ធ​ និងគាត់បង្កើតតូបជើងមាន់ដោយរៀបចំសម្រាប់ពេលយប់។ ប្រពន្ធ​គាត់​បាន​កាន់​ប្រអប់ ដំឡើង​ភ្លើង និង​ចង​ខ្សែ​ភ្លើង។

តារាសម្ដែងប្រុសវ័យ៤០ឆ្នាំរូបនេះបានបង្ហើបថា ការងាររបស់គាត់ដំណើរការល្អ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយសេដ្ឋកិច្ចគ្រួសារគាត់មានស្ថិរភាព។ ទោះជាលោកសូវជាមិនចូលចិត្ត និងមិនសូវពូកែខាងទំនាក់ទំនង និងការទូតក៏ពិតមែន ប៉ុន្តែប្រពន្ធរបស់គាត់ត្រូវទទួលខុសត្រូវនេះ ហើយលោកផ្ទាល់​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ចម្អិន​អាហារ និង​ការ​លក់​ផ្ទាល់តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ Vin Choi បាន​បោះទុន​បើក​ហាង​លក់​បាយ និង​កាហ្វេ តែ​ខាត​លុយ។ គាត់​ថា​គាត់​ក្រ​ណាស់​គាត់​គ្មាន​សល់​ប្រាក់​សន្សំ។ ពេល​គាមិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ឬ​ត្រូវ​ទៅ​ណា ប្រពន្ធ​​បាន​ស្នើ​ឲ្យស្វាមីបើក​តូប​តាមផ្លូវមួយ។ ដំបូង​ឡើយ​គាត់​បដិសេធ​ព្រោះ​ខ្លាចបាក់​មុខ​ និង​ត្រូវ​គេ​ចំអក។

តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា ភរិយា​របស់​លោក​មិន​បាក់​ទឹក​ចិត្ត​ ធ្វើ​ការងារ​ជា​ឧត្តម​គតិ​សម្រាប់​លោក និង​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ព្យាយាម​ម្ដង​ទៀត។ Vin Choi ស្រឡាញ់​ភរិយា​ព្រោះ​តាំង​ពី​រៀប​ការ​មក​នាង​ មិន​មាន​ថ្ងៃ​សប្បាយ​រីករាយ​ទេ។ សុបិន​របស់​គាត់​គឺ​ចង់​បាន​ការងារ​ល្អ​និង​ឲ្យប្រពន្ធ​​មាន​ជីវិត​កាន់​តែ​ប្រសើរ។ គាត់បាននិយាយថា «ខ្ញុំឃើញសម្រស់ខាងក្រៅច្រើន ប៉ុន្តែសម្រស់ខាងក្នុងរបស់ប្រពន្ធខ្ញុំ គឺជារបស់មានតម្លៃបំផុតសម្រាប់ខ្ញុំនៅលើលោកនេះ។ ខ្ញុំស្រលាញ់នាងកាន់តែខ្លាំង»។

ទោះជាយ៉ាងណាក៏ដោយ​ ​ពីមុន Vin Choi បានរក្សាជីវិតឯកជនយ៉ាងខ្លាំង គាត់បានរៀបការដោយសម្ងាត់ ហើយបានបង្ហាញទំនាក់ទំនងជាសាធារណៈនៅឆ្នាំ២០២២ ។ គាត់កើតនៅទីក្រុងហុងកុង សម្តែងតាំងពីឆ្នាំ ២០០២ និងបានចូលរួមនៅក្នុងស្នាដៃល្បីៗជាច្រើនរបស់ TVB ដូចជា Triumph in the Skie ឆ្នាំ២០០៣, Forensic Heroes ២០០៦, Beyond the Realm of Conscience បន្ទាប់ពីរឿង Tiger 2 ក្នុងឆ្នាំ ២០១៤ តារាប្រុសបានចាកចេញពី TVB ទៅប្រទេសចិនដីគោក ដើម្បីរស់នៅ និងធ្វើការងារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

តួ TVB ម្នាក់ ងាកមកចាប់អាជីពលក់ជើងមាន់តាមចិញ្ចើមផ្លូវ ដោយសារភរិយា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យនីមួយៗ គឺជាការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្ត្រី និងក្មេងស្រី ក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ

សេដ្ឋកិច្ច១៤ នាទីutes មុន

នាយករដ្ឋមន្ត្រីស្នើឱ្យវិនិយោគិនអន្តរជាតិចាប់ យកឱកាស​សក្ដានុពលពីសេដ្ឋកិច្ចតំបន់អាស៊ាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ ​ផ្អាក​អនុវត្ត​ពន្ធជាថ្មី លើទំនិញក្រោមកិច្ចព្រមព្រៀង​អាមេរិកខាងជើង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

សន្តិសុខសង្គម២០ ម៉ោង មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម