Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត៖ ក្នុងនាមជាមន្ត្រីរាជការនារីដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើជាតិ និងពលរដ្ឋ

បានផុស

នៅ

អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត គូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការ នារីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប​ម្រើពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ច​ និងសុវត្ថិភាព។ លោកអភិបាលខេត្ត លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និក្មេងស្រីគ្រប់រូប» រៀបចំឡើងនារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាង ស៊ីណេត បន្ថែមថា  នារីមានសិទ្ធិក្នុងការសម្រេចចិត្តក្នុងគ្រួសារ សេដ្ឋកិច្ច ការប្រកបអាជីវកម្ម ពិសេសការគ្រប់គ្រងក្រុមគ្រួសារ ហើយសិទ្ធិនេះគឺមានរាល់ថ្ងៃ ដែលបុរសធ្វើអ្វីបាន នារីក៏មានសមត្ថភាពចាត់ចែងការងារបានដូចគ្នា សិទ្ធិសេរីភាពនេះ គឺមានភាពស្មើគ្នាវាអាស្រ័យទៅនឹងការឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ និងហាត់ពត់លត់ដំហ្វឹកហ្វឺនជំនាញរៀងៗខ្លួន។

លោកអភិបាលខេត្ត សង្កត់ធ្ងន់ដូច្នេះ៖« នារីរបស់យើងបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គមសម្រាប់អាជីពការងារជាមន្ត្រីរាជការមានឱកាសបំរើប្រជាពលរដ្ឋ បំរើជាតិមាតុភូមិ ដូច្នេះសូមអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈការបំរើសេវាសាធារណជូនដល់សាធារណជនក្នុងផ្នែកសេដ្ឋកិច្ច និងសុខសុវត្ថិភាព យើងត្រូវតែខិតខំបន្ថែមទៀត ព្រោះយើងមានការផ្លាស់ប្តូរទៅបានបរិបទ នៃការរីកចម្រើននៃប្រទេសជាតិ សូមស្ត្រីនៅក្នុងអង្គភាពរដ្ឋបាលខេត្តចូលរួមអនុវត្តការងារឱ្យបានកាន់តែល្អបន្ថែមទៀត រាល់ការងារត្រូវមានលក្ខណៈល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃតាមលក្ខណៈបច្ចេកទេសលឿន និងមានប្រសិទ្ធភាព»។

អភិបាលខេត្ត ម៉ាង ស៊ីណេត ណែនាំត្រូវពិនិត្យមើលពីប្រសិទ្ធភាពការងារក្នុងការបំរើសេវាសាធារណ  ពាណិជ្ជកម្ម ទេសចរណ៍ និងសុវត្ថិភាពសាធារណ ដើម្បីរួមចំណែកចូលរួមអភិវឌ្ឍ ព្រោះរដ្ឋបាលខេត្តមានការងារជាច្រើនទៀត ដែលត្រូវរួមគ្នាលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តីក្នុងសង្គម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខមាលភាពសង្គមការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាចចំពោះស្រី និងក្មេងស្រី។

លោក អះអាងថា កម្ពុជាបាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យរួមទាំងសុវត្ថិភាពកំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងបានធ្វើជាគំរូស្ត្រីវ័យក្មេងប្រសព្វក្នុងការអប់រំក្មេងស្រី និងបានដឹកនាំសហគមន៍ទទួលបានលទ្ធផលរីកចម្រើន និងភាពរីករាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ វិនាទី មុន

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត៖ ក្នុងនាមជាមន្ត្រីរាជការនារីដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើជាតិ និងពលរដ្ឋ

ព័ត៌មានជាតិ២ នាទីutes មុន

លោក ស សុខា ឱ្យពន្លឿនការរៀបចំកន្លែងមើលកុមារតូចៗដែលជាកូនរបស់មន្ត្រីក្រសួងមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ហេង សួរ ៖ ធនធានមនុស្សមានគុណភាពខ្ពស់ សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ

សេចក្ដីជូនដំណឹង១០ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

សន្តិសុខសង្គម១៩ ម៉ោង មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម