ព័ត៌មានជាតិ
លោក ស សុខា ឱ្យពន្លឿនការរៀបចំកន្លែងមើលកុមារតូចៗដែលជាកូនរបស់មន្ត្រីក្រសួងមហាផ្ទៃ
លើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ«សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រ្តីគ្រប់រូប» ដែលប្រារព្ធនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញឱ្យពន្លឿនការរៀបចំកន្លែងមើលកុមារតូច ជាកូនរបស់មន្ត្រី ដែលបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងដូច្នេះថា៖ «ខ្ញុំសូមឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការងារនេះក្នុងការរៀបចំកន្លែងទទួលមើលកុមារតូច ដែលមន្ត្រីនៅក្រសួងមហាផ្ទៃរបស់យើងនេះ គាត់មានកុមារតូច អាយុក្រោម ៧ឆ្នាំ ឬមួយក្រោម១០ឆ្នាំ ឧទាហរណ៍ នៅចុងសប្ដាហ៍ ឬថ្ងៃណាមួយគាត់ឈប់សម្រាក គាត់នៅផ្ទះអត់មានកូន ឬមួយអត់មានម៉ែដោះមើលនោះ អាចយកមកក្រសួងបាន ហើយត្រូវតែរៀបចំកន្លែងមើលកូនជូនគាត់»។

កន្លែងមើលកុមារតូចៗនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចង្អុលបង្ហាញឱ្យក្រុមការងារជ្រើសយកទីតាំងនៅក្នុងអគារធំរបស់ក្រសួងមហាផ្ទៃតែម្ដង ដោយត្រូវរៀបចំឱ្យបានលឿនបំផុត ហើយលោកឧបនាយករដ្ឋមន្ត្រី ជាអ្នកទទួលខុសត្រូវក្នុងការរ៉ាប់រង រកអ្នកម៉ែដោះមកជួយមើលកុមារតូចៗទាំងអស់នោះ។ លោក ថា «ឥលូវនៅអគារធំរបស់យើងនេះនៅខាងក្រោមនៅសល់ដែរ អ៊ីចឹងហើយ សូមរៀបចំឱ្យបានលឿនបំផុត ហើយខ្ញុំខ្លួនឯងផ្ទាល់ជាអ្នកទទួលខុសត្រូវក្នុងការរ៉ាប់រង រកអ្នកម៉ែដោះមកជួយមើលកូនៗទាំងអស់នោះ រយៈពេលពីព្រឹកឡើងម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន ឧទាហរណ៍ ម៉ោង ៣ ម៉ោង ៤ល្ងាច ហើយគាត់អាចយកទៅវិញ»។
ជាការរម្លឹក កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការគិតគូរសិក្សារៀបចំឱ្យមានទារកដ្ឋានសម្រាប់មើលថែ និងបង្រៀនកូនៗរបស់កម្មករដែលបម្រើការតាមរោងចក្រសហគ្រាសផងដែរដើម្បីផ្តល់ឱកាសឱ្យកម្មករមានពេលទៅធ្វើការងារ ចំណែកកូនៗមានអ្នកមើលថែ និងបង្រៀន។ នេះជាការគិតគូរមួយផ្នែកដើម្បីសម្រាលបន្ទុករបស់ស្រ្តីជាម្ដាយ ដែលមានភារកិច្ចត្រូវបំពេញការងារ ក៏ដូចជាការជួយលើកកម្ពស់ដល់សុខមាលភាពកុមារផងដែរ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ