Connect with us

ព័ត៌មានជាតិ

«ខុសព្រោះព្រះ» ស្នាដៃថ្មីរបស់អ្នកនិពន្ធ ជុត ខៃ រម្លឹកពីជីវិតជនភៀសខ្លួនក្រោយខ្មែរក្រហមដួលរលំ

បានផុស

នៅ

សៀវភៅតែងនិពន្ធថ្មីរបស់អ្នកនិពន្ធ ជុត ខៃ ចំណងជើងថា «ខុសព្រោះព្រះ» ត្រូវបានសម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបុប្ផាណា ក្នុងរាជធានីភ្នំពេញ។ សៀវភៅនេះជាការនិទានរឿងខ្លីចំនួន១១ ដែលបានរៀបរាប់ពីដំណើជីវិតរបស់លោក ជុត ខៃ និងក្រុមគ្រួសារ ពេលរបបខ្មែរក្រហមដួលរលំទៅ ពីដំណើរចេញទៅជំរំជនភៀសខ្លួននៅឆ្នាំ១៩៧៩ និងពីជីវិតរបស់ខ្មែរនៅស្រុកបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពិធីសម្ពោធក្នុងសាលដែលមានមនុស្សអ៊ូអរ ដែលសុទ្ធតែជាអ្នកគាំទ្រដល់ស្នាដៃនិពន្ធលោក ជុត ខៃ នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណាលោក ជា សុភាព បានថ្លែងថា ក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលបុប្ផាណាបាន​រៀបចំកម្មវិធីដើម្បីរម្លឹកខួប៥០ឆ្នាំនៃថ្ងៃដែលខ្មែរក្រហមចូលកាន់អំណាច ដើម្បីចែករម្លែកនូវការចងចាំ ភាពលំបាកវេទនាក្នុងសម័យនោះដល់សាធារណជន។

លោកបន្ថែមថាភាពលំបាកវេទនានៃសង្គ្រាម និងការកាប់សម្លាប់នេះហើយ ធ្វើឱ្យមនុស្សមួយចំនួនបានតែងនិពន្ធជាបទចម្រៀង កំណាព្យ និងសរសេរជារឿងដូចអ្នកនិពន្ធ ជុត ខៃ ជាដើមក្នុងការរម្លឹកពីសម័យនោះ។  

នាយិកាគ្រឹះស្ថានបោះពុម្ភផ្សាយអវតាលោកស្រី ហួត សុជាតា បានថ្លែងថា សៀវភៅ «ខុសព្រោះព្រះ»  ជាស្នាដៃបន្ទាប់ពីរឿងអស្តង្គតនៃប្រជាជាតិភាគ២ ដែលបានរៀបរាប់ពីរឿងរ៉ាវជំនឿដែលកើតឡើងក្នុងសម័យ លន់ នល់ សម័យខ្មែរក្រហម ក្នុងពេលដែលភៀសខ្លួន និងពេលដែលទៅដល់ស្រុកបារាំង។

ក្នុងពិធីសម្ពោធនេះអ្នកនិពន្ធ ជុត ខៃ ក៏បានផ្ញើវីដេអូនិយាយរៀបរាប់ពីដំណើរជីវិតលោកខ្លះៗពេលខ្មែរក្រហមចូលស្រុក និងដំណើរភៀសខ្លួនរបស់លោកផង។ លោកថារឿងដែលលោកសរសេរគឺជារឿងកើតឡើងផ្ទាល់ និងខ្លះបន្ថែមនូវការកំប្លុកកំប្លែងខ្លះក្នុងសាច់រឿងដែរ។

កម្មវិធីនៅល្ងាចថ្ងៃទី៦ នេះក៏មានបង្ហាញអ្នកឈ្នះរង្វាន់ទាំង១០ដែលបានគូររូបអ្នកនិពន្ធដែលពួកគេស្រលាញ់ ជុត ខៃ ផងដែរ។

អ្នកនិពន្ធ ជុត ខៃ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤០ នៅខេត្តកំពង់ចាម លោកគឺជាអតីតគ្រូបង្រៀនភាសាបារាំង និងច្បាប់ ព្រមទាំងជាអ្នកសរសេរអត្ថបទកាសែត និងជាព្រឹទ្ធបុរសនៅមហាវិទ្យាល័យនីតិសាស្ត្រភ្នំពេញពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤។ លោកបានភៀសខ្លួនទៅរស់នៅប្រទេសបារាំងក្នុងឆ្នាំ១៩៨០។ លោកទទួលបានពានរង្វាន់អ្នកនិពន្ធអាស៊ីអាគ្នេយ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ស្នាដៃនិពន្ធរបស់លោកត្រូវបានទទួលការកោតសរសើរពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សកុណាផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

Sokha Hotels

ព័ត៌មានពេញនិយម