ជីវិតកម្សាន្ដ
អ្នកសិល្បៈ និងមហាជន គាំទ្រនូវការណែនាំរបស់សម្តេចធិបតី ដែលថា “ចម្រៀងរ៉េប ទោះមិនប្រើពាក្យជេរក៏ល្បី”
មហាជន និងអ្នកសិល្បៈទាំងផ្នែកសម័យនិងបុរាណ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ណែនាំដល់តារាចម្រៀងរ៉េប កុំចម្លងវប្បធម៌ដៀល និងជេរគ្នាក្នុងវិថីតន្ត្រីរ៉េបដូចនឹងបរទេស ព្រោះថា បើទោះបីជាមិនមានពាក្យជេរគ្នា ត្រឹមរក្សាភាពថ្លៃថ្នូរតាមបែបជាខ្មែរក៏ល្បីដែរ។
ប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយពេលដែលមួយរយ:ចុងក្រោយនេះ មានតារាចម្រៀងខ្មែរមួយចំនួនបានធ្វើការតែងនិពន្ធចម្រៀង ឬស្នាដៃសិល្បៈ ដែលមានខ្លឹមសារគ្រោតគ្រាតអសុរោះមិនសមរម្យមានលក្ខណ:ឌឺដងគ្នា ដែលជាគំរូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។

ការណែនាំនេះ ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើនរូប ទាំងផ្នែកសម័យនិងបុរាណ បានចេញមុខគាំទ្រយ៉ាងពេញទំហឹង ដែលរួមមានដូចជា កំពូលតារាចម្រៀង ខេមរ: សិរីមន្ត និងលោក ជុំ លីណូបាន បានបង្ហាញការគាំទ្រ និងចាត់ទុកជាសារអប់រំយ៉ាងជ្រាលជ្រៅបំផុត ដើម្បីក្រើនរំលឹកដល់សិល្បករសិល្បការនីទាំងអស់ ជៀសវាងប្រើពាក្យពេចន៍មិនសមរម្យ ឬអសីលធម៌ ជាពិសេសវិស័យបទចម្រៀង។


ជាមួយនឹងប្រសាសន៍ណែនាំដែលថា “ចម្រៀងរ៉េប ទោះមិនប្រើពាក្យជេរក៏ល្បី” លោក ណុំ ចាន់រតនៈ ដែលមហាជនស្គាល់ច្បាស់ថា សង្ហា អ្នកនិពន្ធចម្រៀងរបស់ផលិតកម្មធំ ណាវ៉ាត់ត្រា បានលើកឡើងនូវការយល់ឃើញរបស់ខ្លួន ដោយប្រើការប្រៀបធៀបក្នុងន័យដូច្នេះថា ពីមុនវិស័យចម្រៀងខ្មែរធ្វើបានល្អហើយ ហើយបើមើលទៅក្រោយបន្តិចក៏មិនខុសដែរ។ ហេតុនេះ បើឱ្យលោករើស រវាងចំណង់ចំណូលចិត្ត ឬក៏សីលធម៌វប្បធម៌ជាតិ លោកច្បាស់ជារើសយកវប្បធម៌ជាតិ។

ក្រៅពីតារាចម្រៀងផ្នែកសម័យ ក៏នៅមានតួឯកល្ខោនដ៏ល្បី លោក អុល សំអាង បានចូលរួមបង្ហាញការគាំទ្រនូវប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស «អបអរមហាបវរធិបតីសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧» និង «ពិធីសំណេះសំណាលពិសារអាហារសាមគ្គីជាមួយសិល្បករសិល្បការិនី លើកទី៦» បានណែនាំដល់តារាចម្រៀងរ៉េប មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថដូចបរទេសនោះទេ គឺត្រូវរក្សាភាពថ្លៃថ្នូរគោរពគ្នាក៏ល្បីដែរ៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ