ព័ត៌មានជាតិ
ភ្នំវល្លិ៍ ជាតំបន់បង្ហូរឈាមសម័យសង្គ្រាម កំពុងក្លាយជាទីឋានកសិ-ទេសចរណ៍ ដ៏ស្រស់ស្អាត នាសម័យសន្តិភាព
ភ្នំវល្លិ៍ ដែលជាតំបន់បង្ហូរឈាមក្នុងសម័យសង្គ្រាម បាននិងកំពុងក្លាយជាទីឋានកសិ-ទេសចរណ៍ ដ៏ស្រស់ស្អាត និង ទាក់ទាញ នាសម័យសន្តិភាពបច្ចុប្បន្ន។

កាលពីរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ ម្សិលមិញនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា តាមរយៈការសាងសង់បាននូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ បាននិងកំពុងប្រែក្លាយតំបន់បង្ហូរឈាមក្នុងសម័យខ្មែរក្រហមមួយនេះ ទៅជាកន្លែងកសិ-ទេសចរណ៍មួយដ៏ស្រស់បំព្រងទាក់ទាញរបស់ខេត្តកែប។ បន្ថែមនោះ ដើម្បីផ្តល់នូវភាពងាយស្រួលជូនអ្នកទេសចរជាតិ-អន្តរជាតិ ចូលទៅទស្សនានៅតំបន់ភ្នំវល្លិ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបើកការដ្ឋានផ្លូវ ១ ខ្សែ ប្រភេទ DBST ជាមួយនឹងសំណង់សិល្បៈការ្យ ប្រវែង ១ ៥០០ ម៉ែត្រ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក សោម ពិសិដ្ឋ បានបន្តថា តំបន់ភ្នំវល្លិ៍នេះ ពីមុនជាតំបន់សមរភូមិក្តៅហែកហួរដោយសង្គ្រាម បង្កដោយកម្លាំងខ្មែរក្រហម ប៉ុន្តែដោយការលះបង់នូវសាច់ស្រស់ឈាមស្រស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យតំបន់ភ្នំវល្លិ៍នេះ មានសុខសុវត្ថិភាព សន្តិភាពពេញលេញ សំបូរសប្បាយ ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានការអភិវឌ្ឍជាបន្តបន្ទាប់។

លោកបានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីធ្វើការកែទម្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះដែរ ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ជាកិច្ចការងារស្នូលយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ខេត្តទេសចរណ៍តំបន់ឆ្នេរ ដោយធានាឲ្យបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ និងលើកកម្ពស់សោភណភាពខេត្ត។

លោកបញ្ជាក់ថា ផ្លូវ ១ ខ្សែ ខាងលើនេះ នៅពេលសាងសង់រួច នឹងផ្ដល់ប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូនដំណាំកសិកម្មផ្សេងៗ ពិសេសនោះគឺជាចំណងហេដ្ឋារចនាសម្ព័ន្ធមួយដែលទាក់ទាញភ្ញៀវទេសចរឲ្យធ្វើដំណើរមកលេងកម្សាន្តតំបន់ទេសចរណ៍ខេត្តកែប តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងតំបន់កសិ-ឧស្សាហកម្ម ដែលមានសក្ដានុពល។ ជាមួយនេះ ផ្លូវនេះ បានជួយពង្រីកមុខព្រួញវិស័យដទៃទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្តបន្ថែមផងដែរ។

ដោយឡែកបើតាមរបាយការណ៍របស់ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា ការដ្ឋានផ្លូវខេត្តលេខ ១៣ ៣៣ ប្រវែង ១ ៥០០ ម៉ែត្រនេះ មានទទឹង ចាក់កៅស៊ូ ៧ ម៉ែត្រ ចិញ្ចើមថ្នល់ជាដីល្បាយថ្ម ប្រវែង ១,៥ ម៉ែត្រសងខាង រួមទាំងសាងសង់លូតាមបណ្ដោយផ្លូវមុខកាត់ ១ ម៉ែត្រ ចំនួន ១ ជួរ ប្រវែង ១៦ ម៉ែត្រ ចំនួន ៤ កន្លែង។
ចំពោះកំណាត់ផ្លូវខេត្តលេខ ១៣ ៣៣ មានប្រវែងសរុប ១១ គីឡូម៉ែត្រ បំបែកចាប់ពីផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ១២+២០០ ខាងកើតវិទ្យាល័យ ហ៊ុន សែន ចំការដូង និងបញ្ចប់នៅត្រង់ចំណុចភូមិចំការចេកខេត្តកែប និងតភ្ជាប់ទៅនឹងឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត៕
អត្ថបទ ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ