ព័ត៌មានជាតិ
ជាខ្សែសេដ្ឋកិច្ចព័ទ្ធភ្នំពេញ អភិបាលខេត្តកណ្ដាល ស្នើឥណ្ឌូនេស៊ីមកវិនិយោគក្នុងខេត្តឱ្យបានច្រើន
ជាខេត្តនៅព័ទ្ធជុំវិញរាជធានីភ្នំពេញមានអំណោយផលទៅលើការវិនិយោគ អភិបាលខេត្តកណ្ដាល បានស្នើឥណ្ឌូនេស៊ីមកបោះទុនវិនិយោគបន្ថែមក្នុងខេត្តនេះ ដើម្បីរួមចំណែករុញច្រានសេដ្ឋកិច្ចខេត្តជាប់រាជធានីរបស់កម្ពុជាមួយនេះកាន់តែរីកចម្រើន។

ការស្នើរបស់អភិបាលខេត្តកណ្ដាល បានធ្វើឡើងក្នុងពេលដែលលោកទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល។
លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក សាន់តូ សារម៉ូស៊ូម៉ាតូ និងប្រតិភូពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ខេត្តកណ្ដាល ដោយលោកអភិបាលខេត្ត បានបញ្ជាក់ថា ចក្ខុវិស័យរបស់ខេត្តសម្រាប់ឆ្នាំ២០២៥ គឺប្រែក្លាយជាខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ភស្តុភារកម្ម ស្បៀង និងលំនៅឋាន នៅព័ទ្ធរាជធានីភ្នំពេញ។

ក្នុងន័យនេះ លោកអភិបាលខេត្តកណ្ដាល បានស្នើសុំដល់លោកឯកអគ្គរដ្ឋទូត ឱ្យជួយគៀងគរអ្នកវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថាខេត្តកណ្ដាល ជាខេត្តមួយដែលមានភូមិសាស្ត្រហំព័ទ្ធរាជធានីភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់ឱកាសឱ្យអ្នកវិនិយោគទាំងអស់ មកវិនិយោគនៅខេត្តកណ្ដាលទទួលបាននូវប្រាក់ចំណេញ។

ជាការឆ្លើយតប លោកបណ្ឌិត សាន់តូ សារម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានទទួលយកសំណូមនិងបានសន្យាថា នឹងគៀងគរអ្នកវិនិយោមកវិនិយោគនៅខេត្តកណ្ដាល។ ខណៈលោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា បច្ចុប្បន្ននេះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសាំទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី មានទំហំទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ ហើយធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាដៃគូពាណិជ្ជកម្មលំដាប់ទី៧ សម្រាប់ប្រទេសកម្ពុជា។
ភ្ជាប់គ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏ស្នើតបទៅកាន់រដ្ឋបាលខេត្ត ឱ្យជួយជ្រោមជ្រែងក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាលផងដែរ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ