Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ពិភាក្សា​ជាមួយ​ឥណ្ឌា វៀតណាម ​​​ដោះស្រាយការធ្លាក់ចុះតម្លៃ​អង្ករ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ថៃកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌា និងវៀតណាម ដើម្បីស្វែងរកមធ្យោបាយ​ក្នុង​ការ​ដោះស្រាយការធ្លាក់ចុះតម្លៃស្រូវអង្ករ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pichai បានប្រាប់សភាថា ​ថៃកំពុងពិភាក្សាជាមួយប្រទេសទាំង ២ ដើម្បីកាត់បន្ថយការប្រកួតប្រជែងដោយសង្ឃឹមថានឹងបង្កើតតុល្យភាពតម្លៃ​ស្រូវ​អង្ករ​​ក្នុងទីផ្សារពិភពលោក និងជួយកសិករឱ្យ​មានស្ថិរភាព​លើប្រាក់ចំណូល​។

លោកបានមានប្រសាសន៍អំពីកិច្ចពិភាក្សា​ទ្វេភាគី​នេះថា៖ «យើងបានពិភាក្សាគ្នា​រួចហើយ ប៉ុន្តែយើងកំពុងរង់ចាំកិច្ចប្រជុំមួយទៀត ដើម្បីមើលថាតើយើងអាចធ្វើបាន​ប៉ុណ្ណា​អំពីរឿងនេះ»។

តម្លៃស្រូវ​ជាមធ្យម​នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ៣០ ភាគរយ ក្នុង​អត្រាប្រចាំឆ្នាំ ​មកនៅ​ប្រហែល ៨ ៦០០ បាត/តោន ​កាលពីខែមុន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ បច្ចុប្បន្ន កសិករ​ថៃ​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​លក់​ស្រូវ​ឲ្យ​បាន​តម្លៃ​ខ្ពស់។

​ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក ទំនងជានឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការនាំចេញអង្ករ​ជាថ្មី​​របស់​ឥណ្ឌា ដោយក្រសួងរំពឹងថា ការនាំចេញអង្ករនឹងធ្លាក់ចុះ ២៤ ភាគរយ​ ​មកត្រឹម ៧,៥ លានតោននៅឆ្នាំនេះ។

​វៀតណាម ដែល​ជា​ប្រទេស​នាំចេញ​អង្ករ​ធំជាងគេទី ៣ របស់ពិភពលោកកាលពីឆ្នាំមុន ក៏​រំពឹង​ពី​ផល​ប៉ះពាល់នេះដែរ ជុំវិញ​ការធ្លាក់ចុះ​នៃតម្លៃ​ ដោយសារតែ​កំណើន​ការ​ផ្គត់ផ្គង់​។

រដ្ឋាភិបាលវៀតណាមបានប្រាប់ក្រសួងពាណិជ្ជកម្មខ្លួន ឱ្យស្វែងរកការជំរុញការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងជប៉ុន ខណៈ​ប្រទេសនេះសម្លឹងមើលការគ្រប់គ្រងការផ្គត់ផ្គង់​អង្ករ​លើ​សតម្រូវការ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម