ព័ត៌មានអន្ដរជាតិ
អ្នករងរបួសព្រោះយន្តហោះចម្បាំងកូរ៉េខាងត្បូងច្រឡំដៃទម្លាក់គ្រាប់បែក កើនឡើងដល់ ២៩នាក់
ចំនួនអ្នករងរបួសដែលបណ្ដាលមកពីការទម្លាក់គ្រាប់បែកច្រឡំដៃរបស់យន្តហោះចម្បាំងកូរ៉េខាងត្បូង បានកើនឡើងដល់ ២៩នាក់ហើយ ក្នុងនោះមានជនស៊ីវិល ១៥នាក់ និងទាហាន ១៤នាក់។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រទី៧ខែមីនា។

ក្នុងអំឡុងពេលសមយុទ្ធហ្វឹកហាត់បាញ់គ្រាប់ពិតនៅទីក្រុង Pocheon ភាគឦសាននៃទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង២គ្រឿង បានទម្លាក់គ្រាប់បែក MK-82 ចំនួន ៨គ្រាប់ដោយចៃដន្យ នៅខាងក្រៅតំបន់ដែលបានកំណត់។
ក្នុងចំណោមអ្នករងរបួស មនុស្ស ៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ឧបទ្ទវហេតុនេះ បានបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់លំនៅដ្ឋានរួមមានទាំងផ្ទះ ព្រះវិហារ និងឃ្លាំងមួយកន្លែង ដែលនាំឲ្យមានការជម្លៀសអ្នកស្រុកប្រហែល ៥០នាក់។
កងទ័ពអាកាសកូរ៉េខាងត្បូង បានផ្អាកសមយុទ្ធបាញ់គ្រាប់ពិត ដោយរង់ចាំការស៊ើបអង្កេត និងបានសម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុនេះ។ ពួកគេក៏បានធានាផងដែរថា សំណងនឹងត្រូវបានផ្តល់សម្រាប់ការខូចខាតដែលបានកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ សមយុទ្ធ Freedom Shield ដែលជាសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងដំណើរការតាមការគ្រោងទុកដដែលនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕

ដោយ៖ ឈាង
ចុចអាន៖ យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ