សន្តិសុខសង្គម
ក្រុមឃាតកសម្លាប់នារីម្នាក់យកទៅកប់ជិតផ្សារអីអន៣ ត្រូវបានបញ្ជូនដល់តុលាការដើម្បីអនុវត្តច្បាប់
កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជូនខ្លួនក្រុមជនដៃដល់ជាជនជាតិចិនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់ ពាក់ព័ន្ធបទល្មើស ឃាតកម្ម សម្លាប់នារីខ្មែរម្នាក់រួចយកសពទៅកប់ទាំងអាក្រាតកាយក្បែរផ្សារទំនើបអ៊ីអន៣ ខណ្ឌដង្កោ។

ក្រុមជនដៃដល់ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីសម្លាប់នារីជាសង្សារជាជនជាតិខ្មែរ ដោយសារនារីរងគ្រោះដឹងរឿងសម្ងាត់របស់ពួកគេ។ បើតតាមប្រភពព័ត៌មាន ក្រុមជនសង្ស័យ គឺជាសមាសភាពក្រុមឧក្រិដ្ឋជនចាប់ជម្រិតទារប្រាក់។

សូមរំលឹកថា កាលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ សពនារីរងគ្រោះមានឈ្មោះ ហេង សៀវលី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរកឃើញ ដែលគេកប់ក្នុងដីទាំងអាក្រាតកាយក្នុងដីឡូត៍មួយកន្លែង ផ្លូវ៦០ម៉ែត្រ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រណ្ឌទនណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមជនដៃដល់មានបក្ខពួកសរុប៣នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈមេក្លោងត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅក្រុងបាវិត ខេត្តស្វាយរៀង៕
អត្ថបទ៖ រដ្ឋា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ