កីឡា
អតីតកីឡាករ Barca ម្នាក់សារភាពថា ខ្លួនកុហក រឿងនិយាយ Messi ល្អជាង Ronaldo
អតីតខ្សែបម្រើរបស់ Barcelona លោក Kevin-Prince Boateng បានទម្លាយពីការពិតមួយ ដែលគាត់ធ្លាប់និយាយពី Lionel Messi ល្អជាង Cristiano Ronaldo គឺគ្រាន់តែជាពាក្យកុហកប៉ុណ្ណោះ។

អតីតកីឡាករជម្រើសជាតិ ហ្គាណា វ័យ ៣៨ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា កត្តាដែលជម្រុញឱ្យគាត់សុខចិត្តនិយាយកុហកបែបនេះ គឺដោយសារគាត់ចង់លេងនៅ Barcelona។ ផ្ទុយមកវិញ កីឡាករ ដែលគាត់ស្រឡាញ់ពិតប្រាកដ គឺជាវីរបុរស Real Madrid កីឡាករ Cristiano Ronaldo។
ជុំវិញរឿងរ៉ាវខាងលើ កីឡាករ Kevin-Prince Boateng បានប្រាប់លោក Rio Ferdinand នៅក្នុងកិច្ចសន្ទនាមួយថា៖ «ខ្ញុំធ្លាប់បាននិយាយថា Leo Messi ល្អជាង Ronaldo។ ខ្ញុំគឺកុហកទេ។ វាគឺជាការកុហកដ៏ធំបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ។ ទូទៅ ខ្ញុំតែងតែចូលចិត្តនិយាយពាក្យត្រង់ ប៉ុន្តែខ្ញុំសុខចិត្តកុហកបែបនេះ ដោយសារតែខ្ញុំចង់ពាក់អាវរបស់ Barcelona។… ខ្ញុំសូមទោសអ្នកគាំទ្រ Barca ប៉ុន្តែបានគាំទ្រ Real Madrid តាំងពីក្មេងមកម្ល៉េះ។ ខ្ញុំស្រឡាញ់ Cristiano Ronaldo»។

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ