ព័ត៌មានអន្ដរជាតិ
ចិន វ៉ាដាច់សហរដ្ឋអាមេរិក លើការស្រាវជ្រាវបន្ទះឈីបជំនាន់ក្រោយ
ការសិក្សាថ្មីមួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកលើការស្រាវជ្រាវអំពីបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីរហូតដល់ទៅជាងទ្វេដង។ នេះបើតាមការចុះផ្សាយរបស់ទិនានុប្បវត្តិវិទ្យាសាស្ត្រ Nature។

ការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថានសង្កេតបច្ចេកវិទ្យាកំពុងរីកចម្រើន (ETO) នៅសាកលវិទ្យាល័យ Georgetown ក្នុងក្រុង វ៉ាស៊ីនតោន ឌីស៊ី DC បានរកឃើញថា ឯកសារស្រាវជ្រាវចំនួន ៤៧៥ ០០០ សំណុំស្តីពីការរចនា និងការផលិតបន្ទះឈីប ត្រូវបានបោះពុម្ពជាសកលនៅចន្លោះឆ្នាំ ២០១៨ និង ២០២៣។
ក្នុងការឯកសារទាំងនោះ ចិនបានរួមចំណែកប្រមាណ ៣៤ ភាគរយ ខណៈសហរដ្ឋអាមេរិកមាន ១៥ ភាគរយ និងអឺរ៉ុប ១៨ ភាគរយ។ ខណៈបញ្ញាសិប្បនិម្មិត (AI) និងគំរូភាសាធំ (LLM) គ្របដណ្តប់លើវិស័យបច្ចេកវិទ្យា ប្រទេសចិនកំពុងផ្តល់អាទិភាពលើការផលិតបន្ទះឈីបទំនើបក្នុងស្រុក។

ជាមួយគ្នានោះ ការសិក្សាដដែលក៏បានរកឃើញផងដែរ ពាក់កណ្តាលនៃឯកសារស្រាវជ្រាវដែលគេបានដកស្រង់សម្រាប់អំណះអំណាងច្រើនបំផុត គឺមកពីចិន ហើយ ២២ ភាគរយ មកពីសហរដ្ឋអាមេរិក និង ១៧ ភាគរយ មកពីអឺរ៉ុប។
លោក Zachary Arnold អ្នកវិភាគជាន់ខ្ពស់នៅ ETO បាននិយាយថា ទោះបីជាការរកឃើញរបស់ការសិក្សា មិនមានន័យថាចិនកំពុងនាំមុខគេក្នុងវិស័យបន្ទះឈីបក៏ដោយ ប៉ុន្តែអាចនិយាយបានថា ចិនកំពុងឆ្ពោះទៅរកមុខបែបនេះ។
អ្នកស្រាវជ្រាវនៃការសិក្សា ETO បាននិយាយថា ប្រសិនបើការស្រាវជ្រាវរបស់ចិន ក្លាយជាការប្រើប្រាស់ជាក់ស្តែងនៅក្នុងអាជីវកម្មនោះ នោះសហរដ្ឋអាមេរិកអាចនឹងជួបការលំបាកនាពេលឆាប់ៗខាងមុខ ក្នុងការរក្សាការប្រកួតប្រជែងលើការរចនា និងការផលិតបន្ទះឈីប តាមរយៈការរឹតត្បឹតការនាំចេញរបស់ខ្លួន៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ