Connect with us

ព័ត៌មានអន្ដរជាតិ

PTT គ្រោងវិនិយោគ ២២០ លាន​ដុល្លារ ដើម្បីពង្រីក​កាហ្វេអាម៉ាហ្សូន

បានផុស

នៅ

ក្រុមហ៊ុន PTT Oil and Retail Business (PTT OR) ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនថាមពលយក្ស​រដ្ឋថៃ​ PTT Plc បាន​ឱ្យដឹង​ថា​ ខ្លួន​គ្រោង​នឹង​វិនិយោគប្រមាណ ៧,៤ ប៊ីលាន​បាត (២២០ លាន​ដុល្លារ) ដើម្បី​ពង្រីកប្រតិបត្តិការហាងកាហ្វេអាម៉ាហ្វូននៅ​ក្នុងប្រទេស​ថៃ។ នេះបើតាម​​ការចុះផ្សាយ​របស់វេទិកាព័ត៌មាន World Coffee Portal។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងព្រឹត្តិការណ៍ «Opportunity Day» ដែលរៀបចំឡើងដោយផ្សារហ៊ុនថៃកាលពី​ដើម​សប្ដាហ៍​នេះ លោក Pitirat Rattanachote ប្រធានផ្នែកទំនាក់ទំនងវិនិយោគិនរបស់​ PTT OR បាននិយាយថា ប្រហែល ៤០ ភាគរយ​ នៃថវិកាវិនិយោគសរុបរបស់ក្រុមហ៊ុនយក្សប្រេងចំនួន ១៩ ប៊ីលានបាត (៥៦០ លានដុល្លារ) នៅឆ្នាំនេះ នឹងផ្តោតលើ​ការពង្រីកអាជីវកម្មហាងកាហ្វេក្នុងស្រុករបស់ខ្លួន។

បច្ចុប្បន្ន PTT OR មាន​ហាងកាហ្វេអាម៉ាហ្សូន​ ចំនួន ៤ ៤៣០ កន្លែងនៅទូទាំង​ប្រទេស​ថៃ ដោយ​ ៥៣ ភាគរយ​ ក្នុងនោះ​​ស្ថិតនៅ​ស្ថានីយ៍ចាក់សាំង​របស់ PTT។ លោក Rattanachote បានបន្ថែមថា ថវិកានេះក៏នឹងជួយសម្រួលដល់ការជួសជុលហាង និងសកម្មភាពនៃការរួមបញ្ចូលគ្នា និងការទិញយក (M&A) ដែល​អាច​មាន​ ផងដែរ​។

កាហ្វេអាម៉ាហ្វូន​ជា​ក្រុមហ៊ុនកាហ្វេដ៏​​ធំបំផុតរបស់ប្រទេសថៃ ក៏ដំណើរការហាងចំនួន ៤២០ កន្លែង​ នៅទូទាំងទីផ្សារអន្តរជាតិចំនួន ១០​ នៅអាស៊ីបូព៌ា និងមជ្ឈិមបូព៌ាផងដែរ។ ថវិកាវិនិយោគសរុបរបស់ PTT OR ប្រមាណ ២,៨ ប៊ីលាន​បាត (៨៤,៥ លាន​ដុល្លារ) ​ត្រូវបានបម្រុងទុកសម្រាប់ការពង្រីកបណ្តាញស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន និងហាងកាហ្វេអាម៉ាហ្សូននៅខាងក្រៅប្រទេសថៃ ដោយផ្តោតជាពិសេសលើ​កម្ពុជា ដោយសារ «សក្តានុពលកំណើនខ្ពស់» របស់​ប្រទេសជិតខាង​មួយ​នេះ​។

បច្ចុប្បន្ន ហាងកាហ្វេអាម៉ាហ្សូនមាន​ប្រមាណជាង ២៣០ កន្លែង​ទូទាំង​ប្រទេសកម្ពុជា ដែលជាទីផ្សារអន្តរជាតិដ៏៏ធំបំផុតរបស់​ម៉ាកយីយោកាហ្វេមួយ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

សន្តិសុខសង្គម២ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម