ព័ត៌មានជាតិ
បណ្ឌិត ហ៊ឺ វីរៈ អញ្ជេីញជាអធិបតីក្នុងពិធីបេីកវគ្គបង្រៀនរបាំត្រុដិ និងរបាំឆៃយ៉ាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នាថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវគ្គបង្រៀនរបាំត្រុដិ និងរបាំឆៃយ៉ាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីបើកវគ្គបង្រៀននេះ មានការអញ្ជើញចូលរួមពីលោក ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក គុជ សម្ភស្ស នាយករងសាលាមធ្យមវិចិត្រសិល្បៈ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក ហ៊ុល ច័ន្ទថូ ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច លោក លោកស្រី ព្រមទាំងលោកគ្រូ អ្នកគ្រូមកពីសាលាមធ្យមវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។

វគ្គបង្រៀននេះផងដែរ ក៏មានសិស្សានុសិស្សចូលរួមសរុបចំនួន ៩៩ នាក់ ស្រីចំនួន ៦១នាក់ដែលមកពីវិទ្យាល័យចំនួន ៣ ៖ ១-វិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ២- វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ព្រះបាទបរមនាថ នរោត្ដមសីហមុនី ៣- វិទ្យាល័យសម្តេចអគ្គធម្មពោធិសាលជា ស៊ីម កំពង់ត្រឡាច។

ថ្លែងក្នុងពិធីបើកវគ្គបង្រៀននេះដែរ លោកបណ្ឌិត បានមានប្រសាសន៍ថា ការរៀបចំវគ្គបង្រៀន របាំត្រុដិ និងរបាំឆៃយ៉ាំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន យុវនារី និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលមានគោលបំណងចង់ចេះ និងសិក្សាស្វែងយល់ពីសិល្បៈរបាំ ប្រជាប្រិយបុរាណខ្មែរ ហើយក៏ជាឱកាសសម្រាប់ឱ្យយុវជនទាំងអស់បានចូលរួមក្នុងការអភិរក្សសិល្បៈវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីខ្មែរ ដែលជាអត្តសញ្ញាណដ៏ផូរផង់របស់ជាតិ។

លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ស្រុកកំពង់ត្រឡាចពិតជាមានភ័ព្វសំណាងណាស់ ដែលមានលោកគ្រូ អ្នកគ្រូអញ្ជេីញមកពីថ្នាក់ជាតិចុះមកបង្រៀនផ្ទាល់ដល់ក្មួយៗសិស្សានុសិស្ស ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីទម្រង់របាំត្រុដិ និងរបាំឆៃយ៉ាំ។ សូមអំពាវនាវដល់ស្ថាប័ន-អង្គភាព ក្រុមហ៊ុនឯកជននានា និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកនានាជាប់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច ដែលមានបំណងចង់បានក្រុមរបាំត្រុដិរាំពេលចូលឆ្នាំថ្មីនាពេលខាងមុខនេះ អាចទំនាក់ទំនងមកកាន់ទូរស័ព្ទខាងក្រោម៖
លោក កឹង ជុំ 078 240 808

សូមបញ្ជាក់ជូនផងដែរថា របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរមួយ ដែលប្រជាពលរដ្ឋតែងតែនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ផ្តាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ការិយាល័យផ្សេងៗជាដើម។ និងឱកាសប្រារព្ធកិច្ចបណ្តេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន និងរបាំឆៃយ៉ា ជាទម្រង់សិល្បៈដែលមានប្រជាប្រិយភាព និងភាពរស់រវើកអាចទាក់ទាញអារម្មណ៍អ្នកមើល និង ស្តាប់ឱ្យរំភើបបាន។ វង់តន្ត្រីឆៃយ៉ាំ មិនមានលេងជាសាច់ភ្លេងដែលមានបទបែបជាចម្រៀងនោះទេ។ នៅតាម ជនបទស្រុកស្រែចម្ការ ជាពិសេសនៅក្រោយរដូវច្រូតកាត់រួច ប្រជាពលរដ្ឋខ្មែរយើងតែងតែរៀបចំប្រារព្ធពិធី បុណ្យទានផ្សេងៗជាទីរីករាយ មានដូចជាបុណ្យផ្កា បុណ្យកថិន និងបុណ្យបំបួសនាគជាដើម៕






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី