ព័ត៌មានជាតិ
នំបញ្ចុកតាមអម្រែកនៅតំបន់ផ្លូវថ្មើរជើងទទួលបានការគាំទ្រច្រើនពីពលរដ្ឋ
អ្នកលក់នំបញ្ចុកតាមអម្រែកនៅតំបន់ផ្លូវថ្មើរជើង (Walk Street) ទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋមកដើរលេងកម្សាន្ត រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងល្ងាចថ្ងៃអាទិត្យ។

លោកស្រី ស៊ី នួន អ្នករែកនំបញ្ចុកម្នាក់នៅតំបន់ផ្លូវថ្មើរជើងបានលើកឡើងថា ចាប់តាំងពីអាជ្ញាធរបានរៀបចំបង្តើតឱ្យមានផ្លូវថ្មើរជើងនេះឡើង លោកស្រីបានសង្កេតឃើញថា ផ្លូវថ្មើរជើងនេះទទួលបានការគាំទ្រជាច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរាជាតិ។ ចំណែកការលក់ដូរនំចំណី ម្ហូបអាហារវិញក៏លក់ដាច់ជាងមុនផងដែរ។

លោកស្រី ស៊ីនួន បានបន្តថា លោកស្រីប្រកបរបរលក់នំបញ្ចុកនៅមាត់ទន្លេមុខវាំងនេះយូរឆ្នាំមកហើយ តែចាប់តាំងពីមានផ្លូវថ្មើរជើង (Walk Street) លោកស្រីក៏ដូចជាអ្នកលក់នំបញ្ចុកដូចគ្នា ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ដែលមកដើរកម្សាន្ត ហើយទឹកសម្លរដែលប្រជាពលរដ្ឋចូលចិត្តទទួលទាន គឺមាន២រស់ជាតិ សម្លរខ្មែរ(ប្រហើរ) និងសម្លរការី សាច់មាន់ សាច់ជ្រូក។

ប្រជាពលរដ្ឋមានទាំងក្មេងទាំងចាស់ដែលកំពុងអង្គុយទទួលទាននំបញ្ចុកដ៏ឈ្ងុយឆ្ងាញ់បានលើកឡើងថា នំបញ្ចុកនេះជាអត្តសញ្ញាណមួយរបស់ខ្មែរ ហើយជាមុខម្ហូបមួយដែលប្រជាពលរដ្ឋទូទៅចូលចិត្តទទួលទាន និងមានតំលៃសមរម្យ។ ពលរដ្ឋក៏សំណូមពរដល់អ្នកលក់ចំណីអាហារទាំងអស់ ការលក់ដូរសូមកុំគិតត្រឹមតែរស់ជាតិឆ្ញាញ់ គឺសូមរក្សានូវអនាម័យ និងត្រូវគិតគូរពីសុខភាពចំណីអាហារដល់អ្នកដែលមកទទួលទានជាចម្បង។

កាលពីរសៀលថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអនាម័យ សុវត្ថិភាពជំណីអាហារ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកគ្រូពេទ្យ ម៉ន ឈន់ និងសហការី បានចុះចែកខិតប័ណ្ណអប់រំណែនាំដល់អាជីវករលក់ដូរចំណីអាហារតាមដងផ្លូវថ្មើរជើងមាត់ទន្លេ ដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពចំណីអាហារ រក្សាបាននូវភាពស្អាត អនាម័យល្អ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនស្របតាមខ្លឹមសារអប់រំណែនាំដូចមានក្នុងខិតប័ណ្ណដែលបានចែកជូន។

គួរបញ្ជាក់ផងដែរថា ផ្លូវថ្មើរជើង (Walk Street)នេះត្រូវបានរៀបចំឲ្យដើរកម្សាន្ដនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយ តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌ ដូនពេញ រាជធានីភ្នំពេញ៕
អត្ថបទ៖ សំណាង



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង