Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​អះអាងថា ប្រទេស​កម្ពុជា​ ចាំបាច់​ត្រូវតែ​វិនិយោគ​លើ​ការ​គាំពារ និង​អប់រំ​កុមារ​តូច ដើម្បី​កសាង​មូលធន​មនុស្ស​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា ២០៥០ និង​ការ​ដោះស្រាយ​នូវ​ភាព​ក្រីក្រ និង​បញ្ហា​លំបាក​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​បាឋកថា​ពិសេស ស្តីពី “​តួនាទី នៃ​ការ​អប់រំ​កុមារ​តូច​ក្នុងការ​លើកកម្ពស់​គុណ​ភាព​អប់រំ​នៅ​កម្ពុជា​” កាលពី​ថ្ងៃទី​ ០៩ ​មីនា លោកស្រី គឹម សេដ្ឋា​នី ​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​ធ្វើ​បទ​ឧទ្ទេស និង​លើកឡើង​ពី ៣ ផ្នែក​ សំខាន់ៗ​ ៖ ទី​១).ការ​អប់រំ​កុមារ​តូច និង​បដិវត្តន៍​ឧស្សាហកម្ម ៤.០។ ទី​២).ស្ថានភាព នៃ​ការ​គាំពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​នៅ​កម្ពុជា និង​ទី​៣). កំណែទម្រង់​ការគ្រប់គ្រង ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​កុមារ​តូច​នៅ​កម្ពុជា។

លោកស្រី​រដ្ឋលេខាធិការ​ប្រចាំការ បានលើកឡើង​ថា ការ​គាំពារ និង​អប់រំ​កុមារ​តូច គឺជា​មូលដ្ឋាន​ នៃ​ការ​អភិវឌ្ឍ​សុខុមាលភាព និង​សុខភាព​រយៈពេល​វែង​របស់​កុមារ។ ការ​គាំពារ និង​អប់រំ​កុមារ​តូច ​គឺជា​សសរ​គ្រឹះ​សម្រាប់​ការសិក្សា​ពេញ​មួយជីវិត តាមរយៈ​ការ​កសាង​នូវ​សមត្ថភាព និង​បំណិន ដែល​ផ្តល់​លទ្ធភាព​ឱ្យ​មនុស្ស​អាច​សិក្សា​រៀនសូត្រ​ពេញ​មួយជីវិត និង​រក​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់ខ្លួន ដោយបាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា ចាំបាច់​ត្រូវតែ​វិនិយោគ​លើ​ការ​គាំពារ និង​អប់រំ​កុមារ​តូច ដើម្បី​កសាង​មូលធន​មនុស្ស​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា ២០៥០ និង​ការ​ដោះស្រាយ​នូវ​ភាព​ក្រីក្រ និង​បញ្ហា​លំបាក​ផ្សេងៗ។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​បន្ថែម​ថា ការអប់រំ​កុមារ​តូច ត្រូវ​រួមបញ្ចូល​ទ្រឹស្ដី និង​ការ​អនុវត្ត​ជាក់ស្ដែង​ហើយ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​សតិបញ្ញា ទាមទារ​នូវ​រំញោច ឬ​ទំនាក់ទំនង​ដូចជា​ការ​លេង ជាដើម។ នៅ​កម្ពុជា ការ​វិនិយោគ​លើ​គ្រូបង្រៀន​ដែល​មាន​ការ​បណ្តុះបណ្តាល សម្ភារៈ​សិក្សា និង​កន្លែង​សិក្សា​ល្អ គឺ​ចាំបាច់​ដើម្បី​ឱ្យ​ការសិក្សា​តាមរយៈ​ការ​លេង​មាន​ប្រសិទ្ធភាព ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​សិក្សា​កម្រិត​បន្តបន្ទាប់​ទៀត។

លើសពីនេះ​ទៀត​ការអប់រំ​កុមារ​តូច​ត្រូវការ​ក្របខ័ណ្ឌ​ទស្សនាទាន​ច្បាស់លាស់ និង​វប្បធម៌​សាលារៀន​ដែល​គាំទ្រ។ វប្បធម៌​សាលារៀន​វិជ្ជមាន បង្កើត​បរិយាកាស​ដល់​កុមារ​មាន​អារម្មណ៍​ឱ្យ​ចង់​ទៅ​សាលារៀន ចង់​ចេះ​ចង់​ដឹង​ពេញ​មួយ​ជីវិត។ ជំរុញ​ការស្រាវជ្រាវ​គឺមាន​ភាពចាំបាច់ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​អប់រំ​កុមារ​តូច និង​កំណត់​អ្វីដែល​ត្រូវ​កែលម្អ បង្រៀន​កុមារ​ឱ្យមាន​ភាព​ឯករាជ្យ និង​ស្រឡាញ់​ការសិក្សា​រៀនសូត្រ​ពេញ​មួយជីវិត ដោយ​ទាមទារ​សាលា​គរុកោសល្យ​មាន​វឌ្ឍនភាព មានការ​សិក្សា​ស្រាវជ្រាវ និង​គ្រូបង្រៀន​ត្រូវ​មាន​ការ​បណ្តុះបណ្តាល​ច្បាស់លាស់ ជា​ពិសេស​សម្រាប់​ម​ត្តេ​យ្យ​សិក្សា។

លើសពីនេះ​ត្រូវ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​ពាក់ព័ន្ធ រៀនសូត្រ​ពី​សាលារៀន ដូចជា​ការចុះ​សង្កេត និង​វាយតម្លៃ​សាលារៀន​ដោយ​ផ្ទាល់ ស្វែងយល់​ពី​ទំនាក់ទំនង​រវាង​នាយក នាយិកា និង​គ្រូបង្រៀន គ្រូបង្រៀន និង​មាតាបិតា ឬ​គ្រូបង្រៀន និង​សិស្ស​ជាដើម ដើម្បី​ជួយ​គាំទ្រ​លើ​ចំណុច​ខ្វះខាត​ផ្សេងៗ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ការអភិវឌ្ឍ​កុមារ​អាស្រ័យ​លើ​ឪពុកម្តាយ គ្រូបង្រៀន បរិស្ថាន និង​បរិបទ​របស់​កុមារ។ ឪពុកម្តាយ​ផ្តល់​ធនធាន និង​ការ​គាំទ្រ​តាម​ផ្ទះ គ្រូបង្រៀន​សម្របសម្រួល​ការ​សិក្សា​នៅ​សាលារៀន និង​បរិស្ថាន​ស្អាត (​ទឹកស្អាត អាហារូបត្ថម្ភ​គ្រប់គ្រាន់​) នឹង​ជួយ​ឱ្យ​កុមារ​មាន​សុខ​ភាព​ល្អ និង​លូតលាស់​បាន​លឿន​ជាង​កុមារ​ដែល​រស់នៅ​ជាមួយ​បរិស្ថាន​មិនល្អ​។ ទន្ទឹមនឹងនេះ ក្រសួង​អប់រំ នឹង​ព្យាយាម​បន្ត​គាំទ្រ​កំណែទម្រង់​សាលារៀន​ទៅតាម​លទ្ធភាព និង​ភាព​ជាក់ស្ដែង បន្ទាប់ពី​ធ្វើការ​ចុះ​វាយតម្លៃ​ពី​ក្រុមការងារ​ជំនាញ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​សាលារៀន​ដែល​មិនទាន់​ជាប់​ឈ្មោះ​ជា​សាលារៀន​គំរូ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​នេះ​នា​ពេលខាងមុខ ក្នុង​គោលដៅ​បន្ត​នាំ​មក​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​វិបុលភាព និង​ភាព​ចម្រើន​រុងរឿង៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កម្ពុជា ចាំបាច់ត្រូវវិនិយោគលើការគាំពារ និងអប់រំកុមារតូច ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ម្លប់ នៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ

កីឡា២៥ នាទីutes មុន

គ្រូ Man United រកឃើញគ្រាប់ពេជ្រថ្មីម្នាក់ទៀត ក្រោយ​ស្មើ Arsenal យប់​មិញ

ព័ត៌មានជាតិ៣១ នាទីutes មុន

កសិដ្ឋាននៅខេត្តព្រះសីហនុ​ សាកល្បង​ដាំ​ទំពាំង​​​បាយជូរ និង​បន្លែ​​ផ្លែឈើចម្រុះ​​គ្មានប្រើ​សារជាតិគីមី

ព័ត៌មានជាតិ៣៤ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់ សិទ្ធិ សេរីភាពនារី ក្នុងស្ថាប័ននីមួយៗ មិនអាចខ្វះបានឡើយ

Sokha Hotels

ព័ត៌មានពេញនិយម