កីឡា
លីគចាប់ផ្តើមសម្រាក ក្រុមជម្រើសជាតិត្រៀមប្រកួតអន្តរជាតិ
ជម្រើសជើងឯកជាតិ ខេមបូឌានព្រីមៀរលីគ ត្រូវសម្រាកចាប់ពីសប្តាហ៍នេះដើម្បីឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃ FIFA Days ស្របតាមគោលពេលវេលាកំណត់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានកំណត់ថ្ងៃ FIFA Days ចាប់ពីថ្ងៃទី១៧ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៥។ នេះជាពេលវេលាសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិទាំងអស់ទាំងពិភពលោកត្រូវប្រកួតមិត្តភាពអន្តរជាតិ និងពានរង្វាន់អន្តរជាតិផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មិនមានការប្រកួតពានរង្វាន់ផ្លូវការទេ ប៉ុន្តែមានការប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួត។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមការងារគ្រូបង្វឹកជម្រើសជាតិកម្ពុជាទំនងជាចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាក្នុងសប្តាហ៍នេះដើម្បីហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ បន្ទាប់ពីលីគបាល់ទាត់កំពូលកម្ពុជាបានឈប់សម្រាកចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅប្រកួតជាមួយក្រុមជើងឯកអាស៊ានគឺ វៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ក្នុងជំនួបមិត្តភាពអន្តរជាតិ ហើយបន្ទាប់មកបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមជម្រើសជាតិកោះអារូប៉ា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
អ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំគឺកីឡាករណាខ្លះដែលត្រូវបានក្រុមការងារគ្រូបង្វឹកជម្រើសជាតិកម្ពុជាកោះហៅចូលជំរំហ្វឹកហាត់ ហើយថាតើធ្វើបានល្អកម្រិតណានៅពេលជួបក្រុមខ្លាំង វៀតណាម ដែលជាក្រុមជើងឯកអាស៊ានប្រចាំឆ្នាំ២០២៤-២៥៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង