ព័ត៌មានអន្ដរជាតិ
ថៃ៖ តម្លៃសំបុត្រយន្តហោះ ទំនងនឹងបន្តថ្លៃឆ្នាំនេះ
ប្រទេសថៃរំពឹងថា តម្លៃសំបុត្រយន្តហោះទំនងនឹងបន្តថ្លៃនៅឆ្នាំ ២០២៥ ដោយសារតែកំណើនតម្លៃប្រតិបត្តិការ និងការរំខានខ្សែចង្វាក់ផ្គត់ផ្គង់សេវាកម្ម ស្រដៀងទៅនឹងឆ្នាំមុន នៅពេលដែលតម្លៃសំបុត្រខ្ពស់ជួយជំរុញប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ធំៗដែលកំពុងប្រតិបត្តិការនៅថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Asia Aviation ដែលក្រុមហ៊ុនមេរបស់ Thai AirAsia បាននិយាយថា តម្លៃសំបុត្រយន្តហោះកាន់តែខ្ពស់ រួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការហិរញ្ញវត្ថុនៅឆ្នាំ ២០២៤ ដោយក្រុមហ៊ុនទទួលបានចំណូលពីការលក់ និងសេវាកម្មប្រមាណ ៤៩,៤ ប៊ីលានបាត ដោយកើនឡើង ២០ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ដដែល កំណើននៃការចំណាយដូចជា តម្លៃសេវារបស់ព្រលានយន្តហោះ និងសេវាកម្មប្រតិបត្តិការផ្សេងៗ នឹងបន្តប៉ះពាល់ដល់តម្លៃសំបុត្រយន្តហោះនៅឆ្នាំនេះ ខណៈតម្រូវការធ្វើដំណើរក៏ខ្ពស់។
ជាមួយគ្នានោះ ការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់របស់ឧស្សាហកម្មអាកាសចរណ៍ រំពឹងថានឹងបន្តកើតមាន ដែលបណ្តាលឱ្យតម្លៃសំបុត្រយន្តហោះមានស្ថេរភាព ឬកើនឡើងមិនលើសពី ១០ ភាគរយ ។
កាលពីឆ្នាំមុន តម្លៃសំបុត្រយន្តហោះជាមធ្យមរបស់ក្រុមហ៊ុន Thai AirAsia បានកើនឡើង ១០ ភាគរយ ឆ្នាំលើឆ្នាំ ដល់ ១ ៩៦៧ បាត ដែលលើសពីកម្រិត ២០១៩ ចំនួន ៣៣ ភាគរយ។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការស្នូលជាវិជ្ជមានលើកដំបូងរបស់ខ្លួន ចាប់តាំងពីវិបត្តិកូវីដ១៩ ដោយទទួលបានច្រើនជាង ៣ ប៊ីលានបាតក្នុងឆ្នាំ ២០២៤ ។

លោក Santisuk បាននិយាយថា ក្រុមហ៊ុនកំណត់គោលដៅអ្នកដំណើរពី ២៣-២៤ លានឆ្នាំនេះ ជាមួយនឹងសមត្ថភាពផ្ទុក ៩០ ភាគរយ។ ក្រុមហ៊ុន Thai AirAsia បានព្យាករថា ប្រាក់ចំណូលនឹងកើនឡើង ១៥ ភាគរយ ដោយបានមកពីការលក់ និងសេវាកម្ម ដែលជំរុញដោយការពង្រីកជើងហោះហើរ និងទស្សនវិស័យតម្លៃសំបុត្រដ៏អំណោយផល។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានកត់ត្រាពីប្រាក់ចំណូលប្រមាណ ២៦ ប៊ីលានបាត កាលពីឆ្នាំមុន ដោយកើនឡើង ១៩,៨ ភាគរយ ឆ្នាំលើឆ្នាំ ដែលភាគច្រើនជំរុញដោយអាជីវកម្មអាកាសចរណ៍។ ជាមួយគ្នានោះ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន មានប្រមាណ ៥,៤ ប៊ីលានបាត ដោយកើនឡើង ៧៩ ភាគរយ ដោយសារតែកំណើនប្រាក់ចំណូលពីអ្នកដំណើរ និងអាជីវកម្មទាក់ទងនឹងអាកាសយានដ្ឋាន។
ចំណែកឯតម្លៃសំបុត្រយន្តហោះជាមធ្យមរបស់ Bangkok Airways វិញ បានកើនឡើង ១១,៥ ភាគរយ ដល់ ៤ ១៨៩ បាត ក្នុងឆ្នាំ ២០២៤ ខណៈក្រុមហ៊ុនចង់រក្សាតម្លៃសំបុត្រយន្តហោះជាមធ្យមប្រហែល ៤ ២០០ បាត នៅឆ្នាំ ២០២៥ នេះ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង