ព័ត៌មានជាតិ
លោកជា ចាន់តូ ណែនាំដល់ព្រះសង្ឃនិងពលរដ្ឋ ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានល្អ
ភ្នំពេញ ៖ លោកជា ចាន់តូ បានណែនាំដល់ព្រះសង្ឃ និង ប្រជាពលរដ្ឋ រស់នៅឃុំពៅវ៉ើយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានល្អ ដើម្បីការពារសមិទ្ធផលដែលជាកេរ្តិ៍ដំណែលបុរាណ និង រាល់សមិទ្ធផល ដែលបានកសាងក្រោយថ្ងៃរំដោះឲ្យគង់វង្សសម្រាប់ទុកឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់និងបានរស់នៅប្រកបដោយភាពសុខសាន្ត។

ការអំពាវនាវរបស់លោក ជា ចាន់តូ ជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងនេះបានធ្វើឡើងក្នុងឱកាសដែលលោកនិងសហការីចុះសាកសួរសុខទុក្ខព្រះសង្ឃនិងប្រជាពលរដ្ឋរស់នៅឃុំពៅវ៉ើយ ដែលជាឃុំមួយស្ថិតនៅកណ្ដាលបឹងទន្លេសាបក្នុងស្រុកស្ទោង។

លោកជា ចាន់តូ បានបន្តទៀតថា «គ្មានអ្វីមានតម្លៃជាងសុខសន្តិភាពនោះទេ។ ដូចនេះបើសិនយើងការពារសន្តិភាពបានយើងអាចរក្សាការពារទ្រព្យសម្បត្តិនិងរាល់សមិទ្ធផលដែលយើងមានបានគង់វង្សនិងឲ្យយើងកាន់តែមានលទ្ធភាពនិងមានឱកាសបន្តកសាងនិងអភិវឌ្ឍន៍សមិទ្ធថ្មីៗបន្ថែមទៀតក្នុងនោះរួមទាំងវិស័យពុទ្ធចក្រផងដែរ»។

លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា «ជាក់ស្ដែងដូចព្រះវិហារថ្មីវត្តពៅវ៉ើយដ៏ស្កឹមស្កៃដែលអណ្តែតលើផ្ទៃទឹកបឹងទន្លេសាបនេះជាសក្ខីភាពស្រាប់។តើយើងបាននឹកស្មានថា តំបន់ដាច់ស្រយាលមួយនេះ ទទួលបានការរីកចម្រើនដូចសព្វថ្ងៃនេះទេ ទាំងនេះមិនបានមកដោយសារគុណបុណ្យសន្តិភាពនិងកាដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោហ៊ុន សែន និងការចូលរួមពីមហាកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ»។

ជាមួយគ្នានេះដែរ លោក ជា ចាន់តូ បានសំណូមពរដល់ព្រះសង្ឃសូមបន្តយកព្រះទ័យនិងយកចិត្តទុកដាក់ថែរក្សាព្រះសុខភាពនិងសុខភាពឲ្យបានល្អព្រោះសុខភាពមានតម្លៃណាស់ ពិសេសនៅកំឡុងពេលដែលជំងឺកូវីដ១៩មិនទាន់រលាយពីផែនដីយើងនៅឡើយនោះ។ ដូចនេះត្រូវតែប្រុងប្រយ័ត្នឲ្យខ្ពស់ក្នុងនោះរួមទាំងឥទ្ធិពលនៃជំនន់ទឹកភ្ញៀវកន្លងទៅថ្មីៗនេះ អាចមានជំងឺផ្សេងៗដែរផង។

នៅក្នុងឱកាសនោះលោក ជា ចាន់តូ បានប្រគេនទយ្យវត្ថុដល់ព្រះសង្ឃវត្តពៅវ៉ើយរួមមានបច្ច័យអង្ករ២បាវ,ទឹកសុទ្ធ១០កេស,មី១០កេស,កូកា១០កេស,ទឹកផ្លែឈើ១០កេស ស្ករស ១បាវ,ទឹកដោះគោ១ កេសធំ,ទឹកស៊ីអ៊ីវ ២០ដបនិងទឹកត្រី ២០ដប។សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមម្នាក់ៗទទួលបានសារុងនិងថវិកាផងដែរ៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង