Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះអង្គម្ចាស់លុចសំបួ សោយទិវង្គតទាំងព្រះជន្មវ័យក្មេង ២២ វស្សា ដោយសារជំងឺកម្រមួយ

បានផុស

នៅ

ព្រះអង្គម្ចាស់ Frederik នៃប្រទេសលុចសំបួ បានសោយទិវង្គតក្នុងព្រះជន្ម ២២ព្រះវស្សា កាលពីថ្ងៃទី ០១ ខែមីនា នៅទីក្រុងប៉ារីស បន្ទាប់ពីទ្រង់ប្រយុទ្ធពេញមួយជីវិត ជាមួយនឹងជំងឺហ្សែនដ៏កម្រមួយ ដែលគេស្គាល់ថាជាជំងឺ POLG mitochondrial

តាមសេចក្តីរាយការណ៍របស់ News.Az ដោយដកស្រង់ពី CNN ព្រះអង្គម្ចាស់ Robert នៃប្រទេសលុចសំបួ បានប្រកាសនៅលើគេហទំព័ររបស់មូលនិធិ POLG ដែលទ្រង់បានចាប់ផ្តើមនៅឆ្នាំ២០២២ ថា «វាគឺជាពេលវេលានៃដួងចិត្តដ៏ធ្ងន់ដែលខ្ញុំ និងភរិយាចង់ជូនដំណឹងដល់អ្នកគ្រប់គ្នា អំពីបុត្រាទ្រង់ ព្រះអង្គម្ចាស់ Frederik ដែលកើតជំងឺ mitochondrial PolG បានទទួលមរណភាពនៅថ្ងៃទី ១ ខែមីនា»។

មូលនិធិបានពិពណ៌នាអំពី POLG ថា ជាជំងឺហ្សែនហ្សែនដែលឆក់យកកោសិកាថាមពលរបស់រាងកាយ ដែលបណ្តាលឲ្យមានដំណើរការខុសប្រក្រតី និងបរាជ័យនៃសរីរាង្គជាច្រើន។ ជំងឺ​នេះ​មិន​មាន​ការ​ព្យាបាល មិនថា បុត្រាទ្រង់និងមូលនិធិ POLG ប្តេជ្ញាចិត្តក្នុងការស្វែងរកការព្យាបាលដើម្បីជួយសង្រ្គោះអ្នកជំងឺផ្សេងទៀត ពីការរងទុក្ខវេទនាដែល Frederik និងគ្រួសាររបានស៊ូទ្រាំនាពេលកន្លងមក។

តាមសេចក្តីថ្លែងការណ៍បាននិយាយថា ព្រះអង្គម្ចាស់ Frederik ត្រូវគេធ្វើរោគវិនិច្ឆ័យថាមាន POLG នៅអាយុ ១៤ ឆ្នាំ ដែលបណ្តាលឲ្យមានរោគសញ្ញាយ៉ាងទូលំទូលាយ និងប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គផ្សេងៗ ដែលធ្វើឲ្យវាពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ និងមិនមានការព្យាបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម