Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានបាញ់​មីស៊ីល​ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រ​​លឿង​នៅ​ថ្ងៃចន្ទ​ទី​១០​ខែ​មីនានេះ ស្រប​ពេល​ដែល​​កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​កំពុង​ចាប់​ផ្ដើម​សមយុទ្ធ​​ប្រចាំ​ឆ្នាំ​រួម​គ្នា។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះ​កូរ៉េខាងត្បូង (JCS) បានរាយការណ៍ពីការបាញ់​មីស៊ីល​ចេញពីខេត្ត Hwanghae នៃ​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​ម៉ោង​ប្រ​មាណ​ជា ១​និង​៥០​នាទី​រសៀល ម៉ោង​ក្នុង​ស្រុក។ យ៉ាង​ណា​មិញ ព័ត៌មាន​លម្អិត​​អំពី​ចំនួន​គ្រាប់ ឬ​រយៈ​ចម្ងាយ​​​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ។

JCS បាននិយាយថា ខ្លួនបានពង្រឹងការឃ្លាំមើល និងរក្សាជំហរត្រៀមខ្លួនពេញលេញ ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។

ជា​ការ​កត់​សម្គាល់ នេះ​គឺ​ជា​ការ​បាញ់​សាកល្បង​មីស៊ីល​ប៉ាលិស្ទិក​​ដំបូង​គេ​របស់​កូរ៉េ​ខាង​ជើង គិត​ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ស្បថ​ចូល​កាន់​តំណែង​នៅ​អាណត្តិ​ទី​ពីរ​កាល​ពី​ខែ​មករា​ឆ្នាំ​២០២៥។

សមយុទ្ធប្រចាំឆ្នាំរវាង​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង មានឈ្មោះថា «Freedom Shield» ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១០​​ដល់ថ្ងៃទី​២០​ខែមីនា។ កូរ៉េខាងជើងយល់ថា សមយុទ្ធបែបនេះជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានថ្កោលទោសជាប់លាប់ពួកគេថាជា «ទង្វើបង្កហេតុដ៏គ្រោះថ្នាក់»៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េ​ខាង​ជើង៖ សមយុទ្ធ​អាមេរិក-កូរ៉េ​ខាង​ត្បូង ជាសកម្មភាព​​បង្ក​ហេតុ​ដ៏​គ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ឥណ្ឌូណេស៊ី ​ជប៉ុន​គ្រោងសហការ​លើ​គម្រោងវារីអគ្គិសនី ១៧,៨ ប៊ីលាន​ដុល្លារ

ព័ត៌មានជាតិ៤៧ នាទីutes មុន

ធនាគារជាតិសម្ពោធជាផ្លូវការការទូទាត់ឆ្លងដែនរវាងបាគង ជាមួយ UnionPay ដំណាក់កាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិច ខេត្តរតនគិរី នាំគ្នាចូលព្រៃជ្រៅៗរើស«ផ្លែសំរង»មកលក់ ដោយអាចលក់បាន១គ.ក្រពី៦ម៉ឺន ទៅ៨ម៉ឺនរៀល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អស្ថិរភាព​ភាគខាងត្បូង​ថៃ៖​ ​ផ្ទុះ​ការវាយ​ប្រហារ២​ដង​​សម្លាប់​មនុស្ស៥នាក់និង​របួស១៣នាក់​

Sokha Hotels

ព័ត៌មានពេញនិយម