Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពាក់ព័ន្ធការបើកជំនួយយោធាឲ្យអ៊ុយក្រែនវិញ ពេលភាគីទាំងពីរចុះកិច្ចព្រមព្រៀងរ៉ែជាមួយគ្នាហើយនោះ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែន ដូចគ្មានចេតនាចង់បានសន្តិភាពជាមួយរុស្ស៊ីសោះ។ នេះបើតាមការចុះផ្សាយរបស់ RT

លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ អះអាងបែបនេះកាលពីថ្ងៃអាទិត្យទី៩ខែមីនាឆ្នាំ២០២៥ ពោលគឺមុនកិច្ចពិភាក្សាអាមេរិក-អ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនិយាយថា «ជាការពិត ខ្ញុំគិតថាពួកគេនឹងស៊ីញេលើកិច្ចព្រមព្រៀងរ៉ែ ប៉ុន្តែខ្ញុំចង់ឲ្យពួកគេចង់បានសន្តិភាពជាង។ យ៉ាងណាមកទល់ឥឡូវ ពួកគេមិនទាន់បង្ហាញអ្វីឲ្យឈានដល់កម្រិតនោះទេ ប៉ុន្តែខ្ញុំគិតថា ​ពួកគេនឹងបង្ហាញចេតនានោះប្រហែលនៅ២-៣ថ្ងៃទៀត ហើយនៅទីបំផុត យើងនឹងមានសន្តិភាព»។

ទោះបីជាយ៉ាងណាក៏ដោយ មុននេះដែរ ក្នុងបទសម្ភាសជាមួយសារ​ព័ត៌មាន​​ Fox News លោកត្រាំ បានបោះពាក្យសម្តីវាយប្រហារលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី សាជាថ្មី ដោយនិយាយថា ប្រមុខដឹកនាំអ៊ុយក្រែន យកលុយពីអតីតប្រធានាធិបតី ចូ បៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូន​ក្មេង​។

លោក ហ្សេលេនស្គី (រូបថត៖ Reuters)

លោកនិយាយថា «ហ្សេលេនស្គី យកលុយចេញពីប្រទេសនេះក្រោមការដឹកនាំរបស់បៃដិន ដូចយកស្ករគ្រាប់ពីកូនង៉ែតទៅហើយ។ វាស្រួលពេក!»។ ទន្ទឹមនោះ លោកត្រាំ រម្លឹកឡើងវិញថា មេដឹកនាំអ៊ុយក្រែន គ្មានដឹងគុណស្រ័យអ្វីទេ ហើយបើលោក ជាប្រធានាធិបតីអាមេរិកឆ្នាំ២០២២ វិបត្តិអ៊ុយក្រែន ក៏មិនធ្ងន់ធ្ងរឈានដល់ដំណាក់កាលនេះដែរ។

កាលពីចុងខែកុម្ភៈ លោក ហ្សេលេនស្គី បានទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែអ្វីៗខុសការគ្រោងទុក ដោយលោក ត្រាំ ចោទហ្សេលេនស្គីថា ​មិនចេះ​ដឹង​គុណដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ឈានដល់ការកើតសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុកនៅឯសេតវិមាន។

លោក ហ្សេលេនស្គី (ឆ្វេង) ជាមួយលោក ត្រាំ (រូបថត៖ Reuters)

ក្រោយមក ត្រាំ ក៏បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែន ទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង ដែលធ្វើឲ្យទ័ពលោកហ្សេលេនស្គី ជួបបញ្ហាប្រឈមដ៏ធំនៅសមរភូមិ។

យ៉ាងណា មកដល់ថ្ងៃអាទិត្យ លោក ត្រាំ ហាក់ធ្វើឲ្យស្ថានការណ៍ចុះត្រជាក់បន្តិចដោយបង្ហើបពីបំណង ​​បើក​ការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន​ឡើង​វិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ពលរដ្ឋទទួចអាជ្ញាធរ ជួយជួសជុល​ផ្លូវជាច្រើន​ខ្សែ​នៅភូមិកូនសេក ខែវស្សាម្តងៗ​​​ពិបាក​ធ្វើ​ដំណើរ បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ

អាវុធហត្ថ
សន្តិសុខសង្គម៤ នាទីutes មុន

មន្រ្តីអាវុធហត្ថជាស្រ្តី មានស្នាដៃការងារខ្ពស់ក្នុងរួមចំណែកជួយការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ឥណ្ឌូណេស៊ី ​ជប៉ុន​គ្រោងសហការ​លើ​គម្រោងវារីអគ្គិសនី ១៧,៨ ប៊ីលាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម