Connect with us

កីឡា

លោក Muñoz សរសើរ​ ​វិសាខា ​លេង​​បានល្អ​ខ្លាំងយប់​មិញ

បានផុស

នៅ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បានចាញ់​លើក​ទី​៣ ក្នុង​លីគ​កំពូល​កម្ពុជា រដូវ​កាល​​២០២៤-២៥ បន្ទាប់​ពីចាញ់​ក្រុម​វិសាខា ដោយ​លទ្ធផល ១-២ នៅ​ក្នុង​ដី​របស់​ខ្លួន ក្នុង​សប្តាហ៍​ទី​២៣ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ័យជម្នះ​របស់វិសាខា ត្រូវ​បាន​លោក Josep Muñoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង កោត​សសរសើរ​ពី​ទម្រង់​លេង​ដ៏​ល្អ និង​មាន​ការ​ជឿ​ជាក់​ដែល​ស័ក្តិសម​ទទួល​បាន​ជ័យជម្នះ។ ផ្ទុយ​ទៅ​វិញ ក្រុម​របស់​លោក​លេង​មិន​​សូវ​បាន​ល្អ​ឡើយ។

លោក​បាន​និយាយ​ថា ៖«ពួក​គេ​ពិត​ជា​លេង​បាន​ល្អ​ថ្ងៃ​នេះ ពួក​យើង​គ្មាន​លេស​អ្វី​ដោះ​សា​ទេ​ ពី​ព្រោះ​វិសាខា​ពិត​ជា​លេង​បាន​ល្អ​មែន។ ​តាំង​ពី​នាទី​ដំបូង វិសាខា ចាប់​ផ្តើម​បាន​ល្អ គេ​មាន​មហិច្ឆតា​ខ្លាំង​ជាង​យើង ហើយ​ទី​បំផុត​​ពួក​គេ​ទទួល​បាន​ជោគជ័យ»។

លោក​បាន​បន្ត​ថា ៖«ការ​ប្រកួត​នេះ​ប្រធាន វិសាល​ មាន​បញ្ហា​សាច់​ដុំ​តិច​តូច ហើយ Riyo ចូល​ក្នុង​វគ្គ​ទី២​ដោយសារ​គាត់​មាន​បញ្ហាសាច់​ដុំ។ សម្រាប់ Matheus អត់​ទាន់​មាន​កម្លាំង​លេង​៩០​នាទី​​ពេញ​ទេ។ ក្រៅពី​នេះ កីឡាករ​យើង​ផ្សេងព្រ​ៗ​អត់​មាន​បញ្ហា​អ្វី​ឡើយ។ សម្រាប់​វិសាខា​ដូច​ខ្ញុំ​និយាយ​ពី​ដំបូង​អីចឹង ពួក​គាត់​មាន​ភាព​​ស្រស់​ស្រាយ មាន​ទំនុក​ចិត្ត​ក្នុង​ការ​លេង ហើយ​ជឿ​ជាក់​តាំង​ពី​ចាប់​ពី​ដំបូង​រហូត​ដល់​ចុង​បញ្ចប់»។

នេះ​ជា​ការ​ចាញ់​លើក​ទី​៣ ក្នុង​លីគ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ក្នុង​នោះព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ចាញ់​វិសាខា ដល់​ទៅ​២​ដង​ក្នុង​ជំនួប​៣​លើក​ចុង​ក្រោយ។ លើក​ទី១ វិសាខា បាន​យក​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១-០​​ នៅ​ទឹក​ដី​របស់​​ខ្លួន​។ លើក​ទី​២ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ ១-០ វិញ នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង ហើយ​ជួប​គ្នា​លើក​ទី​៣​បាន​ចាញ់ ១-២។ បរាជ័យ​មួយ​លើក​ទៀត​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង គឺ​នៅ​ទឹក​ដី​ភ្នំពេញ​ក្រោន ៤-៣។

ទោះ​បី​ជា​យ៉ាង​ណា ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​តែ​បន្តឈរ​លើ​កំពូល​តារាង​ដោយ​មាន​​៥៨​ពិន្ទុ នាំ​មុខ១​ពិន្ទុ​លើ​ក្រុម​លេខ​២ ភ្នំពេញ​ក្រោន ដែល​មាន​​៥៧​ពិន្ទុ។ វិសាខា ស្ថិតនៅ​លេខ​៣​មាន​៥៣ពិន្ទុ។

លទ្ធផល​២៣​ប្រកួត​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​លីគ​រដូវ​កាល​នេះ

  1. ឈ្នះ ក្រសួង​ការពារ​ជាតិ ៧-០
  2. ឈ្នះ ដង្កោសែន​ជ័យ ៤-១
  3. ឈ្នះ គិរីវង់សុខសែន​ជ័យ ៦-១
  4. ចាញ់ វិសាខា ០-១
  5. ឈ្នះ ណាហ្គាវើលដ៍ ២-០
  6. ចាញ់ ភ្នំពេញ​ក្រោន ៣-៤
  7. ឈ្នះ អង្គរថាយហ្គឺរ ៤-២
  8. ឈ្នះ បឹងកេត ២-១
  9. ស្មើ ក្រសួង​ការពារ​ជាតិ ០-០
  10. ឈ្នះ ដង្កោសែន​ជ័យ ៦-០
  11. ឈ្នះ ឡាយហ្វ ព្រះ​សីហនុ ២-០
  12. ឈ្នះ គិរីវង់សុខសែន​ជ័យ ៦-០
  13. ឈ្នះ ក្រសួង​មហា​ផ្ទៃ ៥-០
  14. ឈ្នះ វិសាខា ១-០
  15. ឈ្នះ ណាហ្គាវើលដ៍ ២-០
  16. ឈ្នះ បឹងកេត ២-០
  17. ឈ្នះ ភ្នំពេញ​ក្រោន ៣-១
  18. ឈ្នះ អង្គរថាយហ្គឺរ ៣-២
  19. ឈ្នះ ឡាយហ្វ ព្រះសីហនុ ៣-១
  20. ឈ្នះ ក្រសួង​មហា​ផ្ទៃ ៥-០
  21. ឈ្នះ បឹងកេត ១-០
  22. ឈ្នះ អង្គរថាយហ្គឺរ ៥-២
  23. ចាញ់ វិសាខា ១-២

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម