Connect with us

ព័ត៌មានអន្ដរជាតិ

ហាណូយ បិទ​ទេសចរណ៍​នៅ​តំបន់​ផ្លូវរថភ្លើង​ដ៏​ល្បីល្បាញ ក្រោម​មូលហេតុ​សុវត្ថិភាព

បានផុស

នៅ

នាយកដ្ឋានទេសចរណ៍ហាណូយ បានចេញសេចក្តីណែនាំដល់ភ្នាក់ងារទេសចរណ៍ ដោយហាមប្រាមការរៀបចំដំណើរ​កម្សាន្ត​ទៅកាន់​ផ្លូវរថភ្លើង​ដ៏ល្បីល្បាញរបស់ទីក្រុង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ VN Express កាល​ពី​ថ្ងៃទី​៩​ខែ​មីនា​ ការសម្រេចចិត្តនេះ មានគោលបំណងដោះស្រាយការកើនឡើងនៃគ្រោះថ្នាក់​ដែល​ទាក់ទងនឹងលំហូរនៃអ្នកទេសចរដែលប្រមូលផ្តុំគ្នានៅតាមបណ្តោយផ្លូវរថភ្លើង​ដ៏​សកម្ម​មួយ​នេះ។

មានទីតាំងនៅសង្កាត់ Old Quarter ក្នុង​រដ្ឋធានី​ហាណូយ ផ្លូវរថភ្លើង​នេះ​គឺជាផ្លូវតូចចង្អៀត ដែលរថភ្លើងឆ្លងកាត់យ៉ាងគ្រោះថ្នាក់នៅជិតអគារ លំនៅដ្ឋាន និងហាងកាហ្វេ។ ផ្លូវដែក​ដ៏​ល្បីល្បាញ​​របស់​វៀតណាម ត្រូវបានបង្កើតឡើងដោយ​បារាំងក្នុងឆ្នាំ​១៩០២ ហើយ​នៅតែ​បន្ត​ដំណើរការដដែល ដោយរថភ្លើងឆ្លងកាត់ពីរដងក្នុងមួយថ្ងៃនៅម៉ោង​៣​រសៀល និង​ម៉ោង​​៧​យប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តំបន់នេះបានប្រែក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយ ដោយអ្នកទស្សនាបានសម្រុកទៅហាងកាហ្វេក្បែរនោះ ដើម្បីទស្សនា​និង​ផ្តិត​រូប​ភាព​នៃ​​រថភ្លើង​ដែល​បាន​ធ្វើដំណើរ​ឆ្លង​កាត់។

ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ភ្ញៀវ​ទេសចរ​នៅ​លើ​ផ្លូវ​រថភ្លើង​ បាន​នាំ​​ឲ្យ​​​​​មាន​កង្វល់​​អំពី​បញ្ហា​សុវត្ថិភាព​យ៉ាង​ខ្លាំង។ មានករណីជាច្រើនដែលរថភ្លើងត្រូវឈប់ជាបន្ទាន់ ដើម្បីជៀសវាងការប៉ះទង្គិចជាមួយអ្នកទស្សនា។

(រូបថត៖ VN Express)

ក្នុងខែតុលា​ឆ្នាំ​២០១៩ អាជ្ញាធរមូលដ្ឋានបានបិទតំបន់នេះមិន​ឲ្យ​អ្នកទេសចរចូលទស្សនា ដោយបារម្ភពីសុវត្ថិភាព ប៉ុន្តែផ្លូវត្រូវ​បានបើកឡើងវិញនៅឆ្នាំ​២០២៣។ ទោះបីជាមានការរឹតបន្តឹងជាផ្លូវការក៏ដោយ ក៏អ្នកទេសចរនៅតែបន្ត​សម្រុក​ទៅ​ទស្សនា ដែលនាំ​ឲ្យ​មនុស្ស​ប្រជ្រៀត​គ្នា​យ៉ាង​ណែនណាន់​នៅ​ទីនោះ និង​បង្កជា​​ហានិភ័យខ្ពស់។

ការបិទ​សាជា​ថ្មី​នេះ បានជំរុញ​ឲ្យ​មានប្រតិកម្មចម្រុះ។ ភ្ញៀវទេសចរមួយចំនួន សម្តែងការខកចិត្តចំពោះការ​បាត់បង់​នូវបទពិសោធន៍​មើល​ឃើញ​រថភ្លើង​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​កៀក​ខ្លួន​បំផុត។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនទទួលស្គាល់ភាពចាំបាច់នៃការកំណត់អាទិភាពសុវត្ថិភាពក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់បែបនេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម