ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត នៅរសៀលថ្ងៃទី១០ ខែមីនា នេះ ចេញមកបញ្ជាក់ថា ការតែងតាំងមុខតំណែងដល់ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺស្របទៅតាមច្បាប់របស់កម្ពុជាទាំងស្រុង គ្មានអ្វីខុសទាស់ឡើយ។

ការចេញមកបញ្ជាក់បែបនេះ ក្រោយពីបន្ទាប់ពីថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ជូនថា ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់ថា៖ «នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិដូចជា ទេសាភិបាល ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង ឬមុខតំណែងប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត,អគ្គរាជទូត ឬមុខតំណែងប្រហាក់ប្រហែល, ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព, អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ។ មុខតំណែង និងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាល ជាតិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើង ត្រូវតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ តាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន»។

ផ្អែកលើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី លោក ឈុំ សុជាត អះអាងថា ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង