Connect with us

កីឡា

Suarez ចុចឈ្មោះ ៥ នាក់នេះជាកំពូលខ្សែប្រយុទ្ធក្នុងពិភពលោក ដោយគ្មាន CR7

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Luis Suarez បានបង្ហាញឈ្មោះកីឡាករ ៥ នាក់ ដែល​ត្រូវ​បាន​ចាត់​ទុក​ជាខ្សែប្រយុទ្ធឆ្នើមបំផុតក្នុងពិភពលោក ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលបំផុត គឺគ្មានឈ្មោះ​កីឡាករ​ Cristiano Ronaldo នោះទេ។

Luis Suarez
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ Ronaldo ត្រូវបានគេចាត់ទុក​ជាខ្សែប្រយុទ្ធកំពូលម្នាក់នៅក្នុងពិភពលោក ដោយសារ​គាត់បានសាងស្នាដៃជាច្រើនក្នុងអាជីព​បាល់ទាត់ ទាំងលក្ខណៈឯកត្តជន និងក្រុម ក៏​ដូច​ជា​ជម្រើស​ជាតិ​។ ជាពិសេស គាត់ធ្លាប់បានឈ្នះពាន Ballon d’Or ចំនួន ៥ ដង ហើយបច្ចុប្បន្ន គាត់កំពុងកាន់កាប់កំណត់ត្រាជាកីឡាករ ដែលមានចំនួនគ្រាប់បាល់ច្រើនជាងគេបំផុត ពោលគឺចំនួន ៩២៧ គ្រាប់។

Cristiano Ronaldo

ទោះបីជាយ៉ាងណាក៏ដោយ Suarez ដែល​ជា​អតីតកីឡាករ Barcelona មិនបានចាត់ទុកប្រធានក្រុមរបស់ Al-Nassr រូបនេះ ជាខ្សែប្រយុទ្ធល្អបំផុតក្នុងពិភពលោក។ ជារួម កីឡាករ ដែលគាត់គិត​ចាត់​ទុក​ជា ខ្សែប្រយុទ្ធកំពូលក្នុងលោករួមមាន Romario, Ronaldo Nazario, Diego Forlan, Gabriel Batistuta និង Lionel Messi៕

Romario
Ronaldo Nazario
Diego Forlan
Gabriel Batistuta
Leo Messi

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម