Connect with us

ព័ត៌មានជាតិ

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

បានផុស

នៅ

តាមការគ្រោងទុក នៅព្រឹកស្អែក​ ទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុ​ន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចែកសញ្ញាបត្រ ដល់សិស្សនិស្សិតដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ជាង៤ពាន់នាក់  នៅសាលពិពរណ៌ និងបច្ចេកវិទ្យាកោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់វិទ្យាស្ថាន ឱ្យដឹងថា សិស្សនិស្សិតដែលបញ្ចប់ការសិក្សារកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ គឺមានចំន​ួន៤ ៤២៦នាក់​ ក្នុងនោះនិស្សិតស្រីមានចំនួន៣ ៩២៤នាក់ ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២៣ -២០២៤ នៅទីតាំងរាជធានីភ្នំពេញ សាខាសៀមរាប និងសាខាបាត់ដំបង។ ក្នុងចំណោមចំនួននេះ គឺមាននិស្សិតចំនួន ៥០នាក់ (ស្ត្រី៤១) ជានិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

រាប់ចាប់តាំងពីឆ្នាំសិក្សា២០០២ -២០០៣ រហូតដល់ឆ្នាំសិក្សា​២០២៣-២០២៤ ​វិទ្យាស្ថានវ៉ាន់ដា ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សនកម្ពុជាបានចំនួន ៥៦ ៥២៦នាក់ ក្នុងនោះនិស្សិតស្រីចំនួន ៤៧ ​៩៨៣នាក់។

តាមរបាយការណ៍របស់វិទ្យាស្ថាន ឱ្យដឹងដែរថា គិតចាប់តាំងពីឆ្នាំ២០០៥-២០០៦ ដល់ឆ្នាំសិក្សា ២០២៤-២០២៦ នេះ វិទ្យាស្ថាន ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជូនសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៨៧៤កន្លែង។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជា​អាទិភាព​ទី​១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

វត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនេះ ជាសក្ខីកម្មឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះវិស័យអប់រំ និងការចាត់ទុកវិស័យអប់រំជាអាទិភាពទីមួយ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ វិនាទី មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ២៣ នាទីutes មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មេ​ដឹក​នាំ​របប​យោធា​មី​យ៉ាន់​ម៉ា​​​ប្រកាស​​រៀបចំ​បោះ​​ឆ្នោត​​នៅ​ដើម​​ឆ្នាំ​២០២៦

ព័ត៌មានជាតិ១ ម៉ោង មុន

ជិត១០០ឆ្នាំនៃការស្វែងរកទីបំផុតព្រះសិរពុទ្ធបដិមាមួយរកឃើញដងខ្លួនវិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម