ព័ត៌មានជាតិ
ត្រឹម២ថ្ងៃ នៃការប្រារព្ធពិធីបុណ្យឆ្នេរខ្សាច់ កោះប៉ែនទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង១១ម៉ឺននាក់
នៅក្នុងឱកាសប្រារព្ធពិធីបុណ្យឆ្នេរខ្សាច់កោះប៉ែន ដើម្បីអបអរខួប ១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតកន្លែងកម្សាន្ត ឆ្នេរកោះប៉ែន ស្ពានឫស្សី(ប្រដឹស) ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងការប្រគុំតន្រ្តីទេសចរណ៍ខ្នាតយក្ស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមីនា ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្តសរុបចំនួន ១១៤.៦៦២នាក់។ នេះបើតាមការ ឱ្យដឹងពី លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នាថ្ងៃទី១០ មីនា ឆ្នាំ២០២៥។

លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឱ្យដឹងដែរថា ក្នុងចំណោមភ្ញៀវទាំងអស់នោះ មានភ្ញៀវទេសចរណ៍ជាតិ ចំនួន ១១៤.៤០២នាក់ និងភ្ញៀវទេសចរណ៍បរទេស ចំនួន ២៦០នាក់ ។

សូមជម្រាបថា បុណ្យ “ឆ្នេរខ្សាច់កោះប៉ែន” ត្រូវបានម្ចាស់រមណីយដ្ឋាន រៀបចំរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា នៅបរិវេណរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ។ ការរៀបចំពិធីបុណ្យនេះឡើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការបង្កលក្ខណៈកម្សាន្តសប្បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្ត ឱ្យបានច្រើនកុះករ និងដើម្បី អបអរសាទរ គម្រប់ ១៥ឆ្នាំ នៃការបង្កើតរមណីយដ្ឋាន ឆ្នេរខ្សាច់កោះប៉ែន ផងដែរ ។

ក្នុងព្រឹត្តិការណ៍នោះ ក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតបាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ និងការបាញ់កាំជ្រួច ផងដែរ ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ








-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង