Connect with us

ព័ត៌មានអន្ដរជាតិ

បន្ទាប់ពីជោគជ័យជាមួយថ្នាំបង្ការកូវីដ ក្រុមហ៊ុន BioNTech កំពុងផលិតវ៉ាក់សាំងជំងឺមហារីក

បានផុស

នៅ

ក្រុមហ៊ុន BioNTech សហការជាមួយ Pfizer ផលិតថ្នាំបង្ការវីរុសកូវីដ-១៩ បានទាញចំណូលពីការលក់វ៉ាក់សាំងរបស់ខ្លួនបង្កើតមូលនិធិដល់ការងារថ្មីដើម្បីផលិតវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺមហារីក។

Dr. Ugur Sahin and Dr. Ozlem Tureci
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងវ៉ាក់សាំងមហារីកថ្មីពីក្រុមហ៊ុន BioNTech អាចត្រូវនឹងរួចរាល់ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងពីវេជ្ជបណ្ឌិតអាល្លឺម៉ង់។

បច្ចុប្បន្ន BioNTech នៅប្រទេសអាល្លឺម៉ង់បាននិងកំពុងធ្វើការយ៉ាងមមាញឹកលើថ្នាំ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ខណៈដែលជំងឺរាតត្បាតបានផ្ទុះឡើងនៅក្នុងប្រទេសក្ដី។

តាមរយៈបទពិសោធន៍នៃការអភិវឌ្ឍលើវ៉ាក់សាំង Pfizer ដោយជោគជ័យ ​បើទោះមិនមានប្រសិទ្ធិភាព១០០%ក៏ដោយ ក៏មានការបញ្ជាទិញយ៉ាងឆាប់រហ័សក្នុងចំនួនដ៏ច្រើន ហើយការលក់នេះបានជួយផ្តល់ថវិកាដល់ការងាររបស់ BioNTech លើវ៉ាក់សាំងមហារីកឱ្យតម្រុយមកថា ថ្នាំនេះក៏នឹងទទួលបានប្រសិទ្ធភាពដូចគ្នាដែរ។ បើយោងតាមការអះអាងពីអ្នកផលិតបានឱ្យដឹងថា វ៉ាក់សាំងមហារីកនឹងប្រើវិទ្យាសាស្ត្រដូចគ្នាទៅនឹងការផលិតវ៉ាក់សាំង Covid-19 ដើម្បីព្យាបាលដុំសាច់មហារីក។

Cancer cell

លោកស្រី Ozlem Tureci ជាអ្នកបង្កើតក្រុមហ៊ុន BioNTech ជាមួយស្វាមីលោក Ugur Sahin មានប្រសាសន៍ថា “យើងមានវ៉ាក់សាំងមហារីកផ្សេងៗគ្នាជាច្រើនដោយផ្អែកលើម៉ូលេគុល mRNA នៃ DNA របស់ហ្សែនអ្នកជំងឺ”។ ​កត្តានេះ នាំឱ្យដំណើរការនៃការបង្កើតវ៉ាក់សាំងមហារីក អាចទៅរួចក្នុងរយៈខ្លីខាងមុខ។

ទោះយ៉ាងណា លោកស្រី Tureci មិនបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការចាប់ផ្ដើមចាក់វ៉ាក់សាំងនេះទេ ប៉ុន្តែវានឹងមិនចាំយូរឡើយ។ លោកស្រីរំពឹងថា ក្នុងរយៈពេលតែពីរបីឆ្នាំទៀត ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកនៅនឹងលេចវត្តមានមិនខានទេ។

Ozlem Tureci and Ugur Sahin

នៅថ្ងៃសុក្រ សប្ដាហ៍មុន ស្វាមីនិងភរិយាគូនេះ បានទទួលរង្វាន់កិត្តិយសពីប្រធានាធិបតី Frank-Walter Steinmeier របស់ប្រទេសអាល្លឺម៉ង់ដោយលោកបានថ្លែងអំណរគុណដល់ប្ដីប្រពន្ធទាំងពីរ​ដែលបានចាប់ផ្តើមបង្កើតថ្នាំការពារជំងឺមហារីកសម្រាប់មនុស្សជាតិ។

ដោយឡែក លោកស្រី Tureci និយាយថា ពានរង្វាន់នេះពិតជាកិត្តិយសណាស់ ហើយលោកស្រីថា ខ្លួនអាចធ្វើទៅបានដោយមានការចូលរួមពីមិត្តរួមការងារនៅក្រុមហ៊ុន BioNTech ទាំងអស់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Star

ចុចអាន៖ មិនធម្មតា! ថ្លៃចំណាយសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់នៅអាមេរិក

ចុចអាន៖ វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ៧៩ ភាគរយក្នុងការសាកល្បងនៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម