ព័ត៌មានអន្ដរជាតិ
អត្រាអត់ការងារធ្វើនៅថៃ កើនឡើង ជាពិសេសអ្នកទើបបញ្ចប់ការសិក្សា
អត្រាអ្នកអត់ការងារធ្វើនៅថៃកំពុងកើនឡើង ជាពិសេសអ្នកទើបបញ្ចប់ការសិក្សា ដែលបន្ថែមបន្ទុកសេដ្ឋកិច្ច ដែលកំពុងដើរអូសជើងរួចស្រាប់ទៅហើយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) ភាគច្រើននៃបុគ្គលដែលគ្មានការងារធ្វើនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ គឺជានិស្សិតទើបបញ្ចប់ការសិក្សាថ្មី ដែលមានអាយុចន្លោះពី ២០ ដល់ ២៤ ឆ្នាំ។
របាយការណ៍ដដែលបង្ហាញថា មនុស្ស ៣៦០ ០០០ នាក់ គ្មានការងារធ្វើនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ ពោលគឺកើនឡើង ៨,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាគ្មានការងារធ្វើប្រចាំឆ្នាំ បានកើនឡើងដល់ ០,៨៨ ភាគរយ ធៀបនឹងកំណើន ០,៨១ ភាគរយ នៅឆ្នាំ ២០២៣។
NESDC បាននិយាយយ៉ាងដូច្នេះថា៖ «ក្រុមអ្នកអត់ការងារធ្វើច្រើនជាងគេ គឺនិស្សិតបញ្ចប់ការសិក្សាថ្មីៗដែលមានអាយុពី ២០-២៤ ឆ្នាំ រួមទាំងអ្នកដែលមានបទពិសោធន៍ការងារពីមុន និងអ្នកដែលចូលបម្រើការងារជាលើកដំបូង»។

របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា កម្មករដែលមានបទពិសោធន៍ជាច្រើននាក់ដែលក្លាយជាអ្នកអត់ការងារធ្វើ បានធ្វើការក្នុងវិស័យផលិតកម្ម និងលក់ដុំ/លក់រាយពីមុនមក។
យ៉ាងណាមិញ ទោះបីជាមានកំណើននៃភាពអត់ការងារធ្វើក៏ដោយ ក៏អត្រាការងារសរុបក្នុងឆ្នាំ ២០២៤ នៅតែមានស្ថិរភាពត្រឹម ៩៨,៦ ភាគរយ។ ប៉ុន្តែ ចំនួនសរុបនៃបុគ្គលដែលមានការងារធ្វើ បានធ្លាក់ចុះបន្តិចមកត្រឹម ៣៩,៨ លាននាក់ ដោយធ្លាក់ចុះ ០,៣ ភាគរយ ពីឆ្នាំ ២០២៣។
អ្នកជំនាញមើលឃើញថា កំណើនអត់ការងារធ្វើនៅថៃ គឺជាបន្ទុកសេដ្ឋកិច្ចដ៏ធំមួយសម្រាប់ប្រទេស ដែលកំពុងប្រឈមមុខនឹងកម្សោយតម្រូវការ/ការចំណាយរបស់អ្នកប្រើប្រាស់ បំណុលគ្រួសារខ្ពស់ និងការបិទរោងចក្រជាដើម។ បញ្ហានេះ ជះឥទ្ធិពលដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ចដើរអូសជើងរបស់ប្រទេសថៃ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង