ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
រដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ី បានរងការវាយប្រហារទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើលពីសំណាក់ដ្រូនរបស់អ៊ុយក្រែន នៅរាត្រីថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥ (ពេលវេលានៅរុស្ស៊ី) ខណៈការវាយប្រហារនេះ កើតឡើងចំពេលគណៈប្រតិភូអ៊ុយក្រែន រៀបពិភាក្សាជាមួយភាគីអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីត។

តាមការចុះផ្សាយរបស់ BBC, ការវាយប្រហាររបស់អ៊ុយក្រែន លើទីក្រុងមូស្គូនិងតំបន់ជុំវិញនោះ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២០នាក់ទៀតរងរបួស ខណៈផ្ទះល្វែងចំនួន៧ខ្នង ត្រូវបំផ្លាញ។ នេះគឺជាការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានសោះរបស់អ៊ុយក្រែន ទៅលើរដ្ឋធានីនៃប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពី៣ឆ្នាំមុន។
ជុំវិញរឿងនេះ ក្រសួងការពារជាតិរុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថា អ៊ុយក្រែនបានបញ្ជូនដ្រូនមកសរុប ៣៣៧គ្រឿងដើម្បីបើកការវាយប្រហារប៉ុន្តែក្នុងនោះភាគច្រើន ត្រូវបាញ់ទម្លាក់ឬស្ទាក់ចាប់។

ទន្ទឹមនោះដែរ ទីក្រុងមូស្គូ បានបិទអាកាសយានដ្ឋានចំនួន៣ដូចជា Sheremetyevo, Domodedovo និង Vnukovo ដើម្បីសុវត្ថិភាព។

នៅឯប្រទេសអារ៉ាប៊ីសាអូឌីតឯណោះ គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយជំនួយការកំពូលរបស់លោកហ្សេលេនស្គីគឺលោក Andriy Yermak រួមជាមួយរដ្ឋមន្ត្រីការបរទេស Andrii Sybiha, រដ្ឋមន្ត្រីការពារជាតិ Rustem Umerov និងអនុប្រធានការិយាល័យប្រធានាធិបតី Pavlo Palisa រៀបជួបពិភាក្សាជាមួយភាគីអាមេរិកដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio រួមជាមួយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Michael Waltz និងបេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff។
នេះគឺជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលសហរដ្ឋអាមេរិកនិងអ៊ុយក្រែន ព្យាយាមស្វែងរកវិធានការដោះស្រាយ ឈានទៅការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី នឹងមិនចូលរួមកិច្ចប្រជុំនេះទេ ប៉ុន្តែលោកនឹងជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងទីក្រុង រីយ៉ាដ វិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ ទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែគ្មាន «សន្លឹកបៀ» នៅក្នុងដៃ សម្រាប់ការចរចាសន្តិភាព

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង