ព័ត៌មានអន្ដរជាតិ
លោក Duterte សួរថា លោកខុសអី ហើយប្រើច្បាប់អ្វីមកចាប់ខ្លួនគាត់?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន GMA ក្នុងអំឡុងពេលត្រូវគេចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃអង្គារទី១១ខែមីនានេះបានចោទសួររកហេតុផលដែលគាត់ត្រូវបានគេឃុំខ្លួននៅឯមូលដ្ឋានទ័ពអាកាស Villamor។

លោក Duterte បានលើកឡើងថា៖ «តើអ្វីជាច្បាប់ និងអ្វីជាឧក្រិដ្ឋកម្មដែលខ្ញុំបានប្រព្រឹត្ត? សូមបង្ហាញមកខ្ញុំឥឡូវនេះអំពីមូលដ្ឋានច្បាប់សម្រាប់វត្តមានខ្ញុំនៅទីនេះ។ ជាក់ស្តែង ខ្ញុំត្រូវបានគេនាំមកទីនេះ មិនមែនជាឆន្ទៈរបស់ខ្ញុំទេ វាជារបស់អ្នកផ្សេង។ ប្រសិនបើមិនមែនជាអ្នកផ្សេងទេ ប្រហែលជាអ្នក ព្រោះនេះជារចនាសម្ព័ន្ធរបស់អ្នក។ ដូច្នេះ អ្នកត្រូវតែឆ្លើយឥឡូវនេះសម្រាប់ការដកហូតសិទ្ធិសេរីភាព»។
នៅលើបណ្ដាញសង្គម Instagram អ្នកនាង Veronica “Kitty” Duterte ដែលជាកូនស្រីរបស់លោក Duterte បានចែករំលែករូបថតឪពុកដែលកំពុងអង្គុយនៅក្នុងបន្ទប់នៃមូលដ្ឋានទ័ពអាកាស Villamor ជាមួយនឹងអត្ថាធិប្បាយថា៖ «ការឃុំខ្លួនខុសច្បាប់។ គ្មានដីកាចាប់ខ្លួន»។
អតីតរដ្ឋមន្ត្រីប្រចាំវិមានប្រធានាធិបតីលោក Salvador Medialdea ដែលនៅទីនោះជាមួយគ្រួសារលោក Duterte បានប្រាប់ថា អតីតប្រធានាធិបតីមិនទាំងដឹងផងថាមានដីកាចាប់ខ្លួនប្រឆាំងនឹងរូបលោកបែបនេះសោះ។
កាលពីព្រឹកថ្ងៃអង្គារ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា លោក Duterte ស្ថិតនៅក្រោមការឃុំឃាំងរបស់អាជ្ញាធរ ដោយនិយាយថា អគ្គរដ្ឋអាជ្ញាមកពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី នៅពេលដែលលោកត្រឡប់មកពីទីក្រុងហុងកុងទៅកាន់ទីក្រុងម៉ានីល។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ជុំវិញដីកាដែលចេញដោយ ICC។
លោក Duterte ប្រឈមមុខនឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅចំពោះមុខតុលាការអន្តរជាតិជុំវិញសង្គ្រាមគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សជិត ៣០ ០០០នាក់។ នេះបើយោងតាមចំនួនសរុបដោយក្រុមសិទ្ធិមនុស្ស ប៉ុន្តែមានសេចក្តីរាយការណ៍ខ្លះបង្ហាញថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក គឺសម្លាប់មនុស្សអស់ជាង៦០០០នាក់។

ការចាប់ខ្លួនលោក Duterte បានក្លាយជាការជជែកដេញដោលគ្នា ព្រោះតែបើតាមសេចក្ដីរាយការណ៍នាពេលកន្លងមក ហ្វីលីពីនបានដកខ្លួនចេញពីលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើត ICC តាំងពីឆ្នាំ២០១៩មកម៉្លេះ បន្ទាប់ពីសាលាក្តីដែលមានមូលដ្ឋាននៅទីក្រុងឡាអេបានចាប់ផ្តើមការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនរបស់រដ្ឋបាលលោក Duterte៕
ដោយ៖ ឈាង
ចុចអាន៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម