Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ នឹងបើកឱ្យពលរដ្ឋប្រើប័ណ្ណព្រំដែនសម្រាប់ចេញចូលតាមច្រកទ្វារអន្តរជាតិជប់គគីរ

បានផុស

នៅ

អាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តបុរីរ៉ាំ របស់ថៃ នឹងចាប់ផ្ដើមបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូល ដោយប្រើប័ណ្ណព្រំដែនសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ។ ការផ្ដើមដំណើរការចេញចូលដោយប្រើប័ណ្ណព្រំដែននេះ ជាការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាបានព្រំដែនសន្តិភាព មិត្តភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបញ្ជាការព្រំដែនថៃ រវាងខេត្តឧត្តរមានជ័យ​ និងខេត្តបុរីរ៉ាំ ដើម្បីជជែកពិភាក្សាលើការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នទីស្នាក់ការផ្តល់សេវាប័ណ្ណព្រំដែនអេឡិចត្រូនិក នៅស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ ។​

ក្នុងកិច្ចប្រជុំនេះ លោក មាន ចាន់យ៉ាដា បានអរគុណចំពោះអាជ្ញាធរខេត្តបុរីរ៉ាំ ជាពិសេសក្រសួងមហាផ្ទៃរបស់ថៃ ដែលបានអនុញ្ញាតឱ្យបង្កើតទីស្នាក់ការផ្តល់សេវាចេញប័ណ្ណព្រំដែនអេឡិចត្រូ ជូនប្រជាពលរដ្ឋក្នុងការចេញចូល នៅច្រកអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។  

លោកអភិបាលខេត្ត គូសបញ្ជាក់ថា នេះជាកិច្ចសហប្រតិបត្តិការល្អរវាងខេត្តឧត្តរមានជ័យ និងខេត្តបូរីរ៉ាំ សំដៅធ្វើឱ្យបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ រួមទាំងវិស័យផ្សេងផ្សេងទៀត ក៏ដូចជាជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។

ក្នុងនាមរដ្ឋបាលខេត្ដឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា សង្ឃឹមថា ជំនួបដ៏មានសារៈសំខាន់នាពេលនេះ នឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងការផ្ដើមដំណើរការចេញចូល ដោយប្រើប័ណ្ណព្រំដែនរបស់ប្រជាពលរដ្ឋស្រុកបានគ្រួត ហើយនឹងឈានដល់ការប្រើប្រាស់ទូទាំងខេត្តបុរីរ៉ាំ នាពេលខាងមុខឆាប់ៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ វិនាទី មុន

កម្ពុជា-ថៃ នឹងបើកឱ្យពលរដ្ឋប្រើប័ណ្ណព្រំដែនសម្រាប់ចេញចូលតាមច្រកទ្វារអន្តរជាតិជប់គគីរ

ជីវិតកម្សាន្ដ១ នាទីute មុន

បង្ហាញខ្លួននៅប៉ារីស Ruby Lin ត្រូវគេប្រៀបសម្រស់ និងចំអកឲ្យថា មិនស្អាតដូច Shu Qi

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រះមហាក្សត្រ នឹងយាងបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាខែមេសា ខាងមុខ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក Duterte សួរថា លោកខុសអី ហើយប្រើ​ច្បាប់​អ្វី​មក​ចាប់​ខ្លួន​គាត់?​

ព័ត៌មានជាតិ១៤ នាទីutes មុន

ស្ថានីយចែកចាយទឹកថ្មីជិត៣០បញ្ចប់ការខ្វះខាតទឹកក្នុងស្រុកចំនួន៥នៃខេត្តបន្ទាយមានជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម