Connect with us

ជីវិតកម្សាន្ដ

ចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាង Bruce Lee និងមេគុននិយមចិន Ip Man

បានផុស

នៅ

មានពាក្យចចាមអារ៉ាមជាច្រើនដែលថា Bruce Lee ឬទស្សនិកជនចំណាំហៅថា លី ស៊ាវឡុង និងម្ចាស់គុននិយម Ip Man មិនចុះសម្រុងនឹងគ្នា ហើយថែមទាំងផ្តាច់ទំនាក់ទំនងគ្រូបង្រៀន និងសិស្សរបស់ពួកគេថែមទៀតផង។

Ip Man និង​តារា​ភាពយន្ដ Bruce Lee គឺជា​ឈ្មោះ​ដ៏​ធំ​ពីរ​ក្នុង​សិល្បៈ​ក្បាច់គុន​ចិន។ នៅពេលអ្នកទាំងពីរនៅមានជីវិត មានពាក្យចចាមអារ៉ាមអាក្រក់ជាច្រើនអំពីទំនាក់ទំនងរបស់ពួកគេ ដែលប្រើប្រាស់នៅក្នុងសារព័ត៌មាន។

កាលពីកុមារភាព Bruce Lee ត្រូវបានឪពុករបស់គាត់បង្រៀនតៃជី។ ក្រោយ​មក​គាត់​បាន​រៀន​បន្ថែម​ទៀត​អំពីក្បាច់គុន Hung Ga និង Choy Li Fut។ ទោះជាយ៉ាងណាក៏ដោយ តារាភាពយន្ត បានរកឃើញថា ក្បាច់គុនទាំងនេះខ្វះភាពជាក់ស្តែង និងមិនគ្រប់គ្រាន់សម្រាប់ការការពារខ្លួន។ តាមរយៈការណែនាំរបស់មិត្តម្នាក់ លោកបានយក Ip Man ជាគ្រូហើយចាប់ផ្តើមរៀនក្បាច់គុន Wing Chun ពីគាត់។

Bruce Lee ខំប្រឹងហាត់​យ៉ាង​ខ្លាំង មិន​ដែលជាប់ជាសិស្ស​បាត់​ថ្នាក់​ឡើយ។ ចំណែក Ip Man គឺជា​មនុស្ស​ដែល​ប្រព្រឹត្ត​ចំពោះ​សិស្ស​ទាំងអស់​របស់គាត់​ដោយ​យុត្តិធម៌។ ទោះបីជា Bruce មានភាពលេចធ្លោជាងសិស្សដទៃទៀតរបស់គាត់ក៏ដោយ ក៏គាត់មិនបានផ្តល់ការពេញចិត្តពិសេសណាមួយដល់គេដែរ។

ក្នុងអំឡុងពេល ៦ ឆ្នាំនៃការសិក្សា Wing Chun តារាជើងចាស់រូបនេះបានចំណាយពេលភាគច្រើនរបស់គាត់ ដើម្បីហ្វឹកហាត់ ខណៈដែល Ip Man តែងតែឈរនៅក្បែរដើម្បីណែនាំគាត់។ ការ​រំលឹក​ញឹកញាប់​បំផុត​របស់​គាត់​គឺ​ ​បន្ថយ​ល្បឿន​ចុះ​ ។ ប៉ុន្តែ Bruce Lee ជាមួយនឹងបុគ្គលិកលក្ខណៈប្រកួតប្រជែង មិនបានយកចិត្តទុកដាក់ច្រើនចំពោះដំបូន្មាននេះទេ។

នៅឆ្នាំ 1១៩៥៨ Bruce Lee មានជម្លោះជាមួយសិស្សក្បាច់គុននៅតាមផ្លូវ។ ក្នុង​ពេល​ប្រកួត លោកបាន​វាយ​គូប្រកួត​ចេញ​ដោយ​ធ្វើឲ្យគាត់​របួស និង​សន្លប់។ ឧបទ្ទវហេតុនេះ មានការរំខានយ៉ាងខ្លាំង ដែលឪពុកម្តាយរបស់គាត់សម្រេចចិត្តបញ្ជូនកូនទៅសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សា និងចៀសវាងបញ្ហា។ នេះ​ក៏​ជា​ពេល​ដែល​គាត់​និយាយគ្រូ Ip Man ដែរ។

បន្ទាប់ពីមកដល់ទឹកដីអាមេរិក Bruce Lee បានបន្តអភិវឌ្ឍសិល្បៈក្បាច់គុនផ្ទាល់ខ្លួនរបស់គាត់។ គាត់​បាន​បញ្ចូល​ខ្លឹមសារ​របស់ Wing Chun ជាមួយ​នឹង​ទស្សនវិជ្ជា​នៃ​ក្បាច់​គុន​សេរី បង្កើត​ជា​ក្បាច់​គុន​ថ្មី។ ក្រោយមក នៅឆ្នាំ១៩៦៧ Bruce Lee បានដាក់ឈ្មោះសិល្បៈក្បាច់គុនរបស់គាត់ថា Jeet Kune Do ដែលមានន័យថា រារាំងកណ្តាប់ដៃរបស់គូប្រជែង។ មានមនុស្សតិចណាស់ដែលដឹងថា ដំបូងឡើយគាត់មិនចង់ដាក់ឈ្មោះក្បាច់គុននេះឲ្យទៅជាឈ្មោះថេរនោះទេ ដោយគិតថា ការដាក់ឈ្មោះវានឹងកំណត់ការវិវឌ្ឍន៍របស់វា ហើយបង្វែរក្បាច់គុននេះទៅជាសាលាថេរ។ ប៉ុន្តែ​បើ​គ្មាន​ឈ្មោះ​ទេ ប្រព័ន្ធ​ក្បាច់គុន​នេះ​ពិបាក​ផ្សព្វផ្សាយ ដូច្នេះ​ហើយ​ទើប​លោកសម្រេច​ចិត្ត​ជ្រើសរើស​ឈ្មោះនេះតែម្ដងទៅ។

ការបង្កើត Jeet Kune Do របស់ Bruce Lee ក៏បណ្តាលឲ្យមានពាក្យចចាមអារ៉ាមថា គាត់ និងគ្រូ Ip Man មានជម្លោះ។ មនុស្សមួយចំនួនថែមទាំងហៅគាត់ថាជា ជនក្បត់ Wing Chun ដែលបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងសហគមន៍សិល្បៈក្បាច់គុនហុងកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណា នៅពេលដែល Bruce Lee បានក្លាយជាតារាភាពយន្តក្បាច់គុនអន្តរជាតិ ពាក្យចចាមអារ៉ាមអំពីគាត់ និងគ្រូ បានប្រែក្លាយគ្នាទៅវិញទៅមកកាន់តែរីករាលដាល។ ដោយសារតែមមាញឹកនឹងការថតរឿងផង Bruce Lee មិនមានពេលច្រើនដើម្បីទៅលេង Ip Man ដែលនាំឲ្យមានអត្ថបទជាច្រើនចុះផ្សាយថា «Ip Man និង Bruce Lee មានការទាស់ទែងគ្នា ថែមទាំងកាត់ផ្តាច់ទំនាក់ទំនងគ្រូ និងសិស្សរបស់ពួកគេ» ។

ថ្វីបើយ៉ាងណា ដោយការពិតគឺថា Ip Man ជា​មនុស្ស​ដែល​ចេះ​អត់ឱន​ឲ្យ​បាន​ច្រើន។ លោក​មិន​បាន​ហាម​អ្នក​កាន់​តាម​លោក​មិន​ឲ្យ​សិក្សា​និកាយ​ផ្សេង​ទៀត​ទេ។ ដើម្បីរំសាយពាក្យចចាមអារ៉ាម គ្រូ និងសិស្សបានផឹកតែជាមួយគ្នានៅភោជនីយដ្ឋានតាមផ្លូវដ៏ល្បីល្បាញមួយ។ បន្ទាប់ពីនោះមក រូបភាព​របស់​គ្រូ​និង​សិស្ស​ដើរ​ជាមួយ​គ្នា​បាន​បង្ហាញ​ថា​មិន​មាន​ការ​ច្រណែន​គ្នា​រវាង​ពួកគេ​ទេ។

ទោះបីជាទំនាក់ទំនងរវាងគ្រូនិងសិស្សមិនមានភាពតឹងតែងក៏ដោយ ក៏ពួកគេក៏មិនមានភាពស្និទ្ធស្នាលដែរ។ Bruce Lee ជា​បុរស​អនុវត្ត​ជាក់ស្តែង​ម្នាក់​ដែលមាន​គំនិត​រកស៊ី​ខ្លាំង ហើយ​តែងតែ​ចង់​នាំយក​សិល្បៈ​ក្បាច់គុន​ទៅកាន់​ពិភពលោក​។ ចំណែក Ip Man ជា​អ្នក​ក្បាច់គុន​សុទ្ធសាធ ដើរតាម​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា ហើយ​មិន​ចង់​ធ្វើ​ពាណិជ្ជកម្ម​ក្បាច់គុន​ឡើយ​។

បន្ទាប់ពីមានភាពល្បីល្បាញនៅក្នុងហូលីវូដ Bruce Lee ធ្លាប់មានបំណងអញ្ជើញ Ip Man ឲ្យចូលរួមក្នុងខ្សែភាពយន្តសិល្បៈក្បាច់គុនដើម្បីឱ្ឲ្យពួកគេអាចបង្ហាញខ្លួនជាមួយគ្នានៅលើអេក្រង់។ គាត់ជឿជាក់ថា នេះមិនត្រឹមតែជាឱកាសដើម្បីបង្ហាញការដឹងគុណចំពោះគ្រូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់គ្រូកាន់តែទូលំទូលាយទៅកាន់ពិភពលោកផងដែរ។ ជាអកុសល បំណងប្រាថ្នានេះមិនអាចក្លាយជាការពិតបានទេ។

នៅឆ្នាំ ១៩៧២ Ip Man បានទទួលមរណភាពក្នុងអាយុ ៧៩ ឆ្នាំ។ នៅពេលនោះ Bruce Lee រវល់ថតរឿង ហើយមិនអាចចូលរួមពិធីបុណ្យសពបានទេ។ នេះបានក្លាយជាការសោកស្តាយដ៏ធំបំផុតមួយនៃជីវិតរបស់គាត់។ ទោះបីជាគាត់មិនអាចមកជួបគញនាជាលើកចុងក្រោយក៏ដោយ ប៉ុន្តែពេញមួយអាជីពរបស់គាត់ Bruce Lee តែងតែលើកឡើងពីគ្រូដោយការគោរព និងចាត់ទុក Wing Chun ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងសិល្បៈក្បាច់គុនរបស់គាត់។ ជាអកុសល ត្រឹមតែមួយឆ្នាំបន្ទាប់ពីម្ចាស់ Ip Man បានទទួលមរណភាព លោក Bruce Lee ក៏បានទទួលមរណភាពភ្លាមៗផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៥ វិនាទី មុន

ចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាង Bruce Lee និងមេគុននិយមចិន Ip Man

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិចតែការសម្រេចនៅលើមតិភាគច្រើន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ស្លាប់១៦នាក់ក្នុងហេតុការណ៍រថយន្តក្រុងក្រឡាប់នៅ ភាគឦសានអាហ្វ្រិកខាងត្បូង

សេចក្ដីជូនដំណឹង១០ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ផ្គត់ផ្គង់សម្ភារៈការិយាល័យ សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

ព័ត៌មានជាតិ១៣ នាទីutes មុន

១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម